ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កកស្ទះ​ចរាចរណ៍​ទាំងស្រុង​លើ​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ស្ពាន​អូរ​រ​មី​ស ខេត្តមណ្ឌលគិរី

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នា​ព្រឹក​ព្រលឹម​ស្រាង​ៗ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៦ នេះ ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៧៦ (​សែន​មនោ​រម្យ​-​ស្នូល​) ត្រូវ​បាន​ផ្អាក​ទាំងស្រុង ដោយសារ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​មួយ​គ្រឿង​ឡើង​ចំណោទ​មិន​រួច ហើយ​រអិល​ថយក្រោយ រាំង​ទទឹង​ផ្លូវត្រង់​ចំណុច​ស្ពាន​អូរ​រ​មី​ស​។

ឧ​ប​ទ្ទេវ​ហេតុនេះ ​បាន​ធ្វើ​ឱ្យ​រថយន្ត​តូច​ធំ​រាប់រយ​គ្រឿង​គាំងដំណើរ មិន​អាច​ចេញ​-​ចូល​ទីរួមខេត្ត​មណ្ឌលគិរី​បាន​ឡើយ​ ។

បច្ចុប្បន្ន អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​កំពុង​ប្រញាប់ប្រញាល់​ចាត់វិធានការ​ដោះស្រាយ ដើម្បី​ស្ដារ​ចរាចរណ៍​លើ​ផ្លូវ​តែ​មួយ​គត់​នេះ​ឡើង​វិញ​ឱ្យ​បាន​ឆាប់រហ័ស ​៕