ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ម៉ារីន​​ស៊ីរី​វាយ​​ប្រហារ​​សង្កាត់​2​នៃ​ក្រុង​​ LATTAQUIE

13 ឆ្នាំ មុន

សាក្សី​ម្នាក់​រាយ​ការណ៍​ថា បណ្តា​នាវា​ចម្បាំង​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​១៤ សីហា បាន​វាយ​ប្រហារ​លើ​សង្កាត់​២​ដែល​មាន​ប្រជា​ជន​រស់​នៅ​ច្រើន​នៃ​ទី​ក្រុង​ LATTAQUIE នា​ថ្ងៃ​ទី​២នៃ​ការ​វាយ​លុក​ខាង​យោធា​ប្រឆាំង​ទី​ក្រុង​កំពង់​ផែ​នោះ។ ប្រជា​ជន​ទី​ក្រុង​នេះ​និយាយ​ថា មនុស្ស​យ៉ាង​តិច​៤​នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​ការ​បា.ញ់​ផ្លោង​​នោះ​ក្នុង​ថ្ងៃ​ទី​២​នៃ​អន្តរា​គមន៍​របស់​កង​ទ័ព​​ស៊ីរី​ប្រឆាំង​ពួក​បាតុ​ករ​។​

សាក្សី​ម្នាក់​រាយ​ការណ៍​ថា បណ្តា​នាវា​ចម្បាំង​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​១៤ សីហា បាន​វាយ​ប្រហារ​លើ​សង្កាត់​២​ដែល​មាន​ប្រជា​ជន​រស់​នៅ​ច្រើន​នៃ​ទី​ក្រុង​ LATTAQUIE នា​ថ្ងៃ​ទី​២នៃ​ការ​វាយ​លុក​ខាង​យោធា​ប្រឆាំង​ទី​ក្រុង​កំពង់​ផែ​នោះ។

ប្រជា​ជន​ទី​ក្រុង​នេះ​និយាយ​ថា មនុស្ស​យ៉ាង​តិច​៤​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​បាញ់​ផ្លោង​​នោះ​ក្នុង​ថ្ងៃ​ទី​២​នៃ​អន្តរា​គមន៍​របស់​កង​ទ័ព​​ស៊ីរី​ប្រឆាំង​ពួក​បាតុ​ករ​។​ ​យោង​តាម​​ក្រុម​សិទ្ធិ​មនុស្ស​ស៊ីរី​ថា ចំនួន​ជន​ស៊ីវិល​ស្លាប់​ឡើង​ដល់​៦​នាក់​សម្រាប់​ថ្ងៃ​ទី​១៤ សីហា ។ រដ្ឋា​ភិ​បាល​បាន​​ដាក់​ពង្រាយ​រថ​ក្រោះ និង​រថ​ពាស​ដែក​ក្នុង​ទី​ក្រុង​កំពង់ផែ​​នោះ​ដើម្បី​បង្ក្រាប​​បាតុ​កម្ម​ប្រឆាំង​នឹង​លោក​បាចា​អាល់​អា​សាដ​។

កង​កម្លាំង​សន្តិ​សុខ​ស៊ីរី​គាំ​ទ្រ​ដោយ​រថ​ក្រោះ​បាន​ធ្វើ​អន្តរា​គមន៍​ពី​ថ្ងៃ​ទី​១៣ សីហា មក​នៅ​ក្រុងLATTAQUIE ភាគ​ពាយ័ព្យ​ប្រទេស​ ព្រម​ទាំង​​នៅ​ក្រុង​ QOUSAIR ជិត​ព្រំដែន​​លី​បង់​។ នា​ថ្ងៃ​ទី​១៣ សីហា នោះ​កង​ទ័ព​បាន​បាញ់​ទៅ​លើ​ពួក​បាតុ​ករ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៣​នាក់​ ហើយ​មនុស្ស​ច្រើន​នាក់​ត្រូវ​ចាប់​ខ្លួន​ ៕