ប្រទេសកេនយ៉ា ៖ សាកលវិទ្យាល័យមួយនៅក្នុងប្រទេសកេនយ៉ា KCA University កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសមិនផ្លូវការមួយ (បែបលេងសើច) ណែនាំឱ្យនិស្សិតទាំងអស់ឈប់គាំទ្រក្រុម Manchester United ដើម្បីសុខភាពផ្លូវចិត្ត។
សេចក្តីប្រកាសមិនផ្លូវការនេះ ត្រូវបានបង្ហោះឡើងនៅលើគណនីហ្វេសប៊ុកសាកលវិទ្យាល័យផ្ទាល់ នៅក្នុងគោលបំណងជាការកម្សាន្តតែប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងទម្រង់លេងមិនល្អ និងការបរាជ័យជាបន្តបន្ទាប់របស់ក្រុមបិសាចក្រហម Manchester United នាពេលថ្មីៗនេះ។
សាកលវិទ្យាបានណែនាំឱ្យនិស្សិតទាំងអស់ពិចារណាឡើងវិញ នៅក្នុងការគាំទ្រ Man United ដើម្បីចៀសវាងការខូចចិត្ត និងខកចិត្តរៀងរាល់ចុងសប្តាហ៍ ព្រោះតែនិស្សិតទាំងអស់មានកិច្ចការសាលា និងការប្រឡងផ្សេងៗ ដែលត្រូវបារម្ភគ្រប់គ្រាន់ទៅហើយ មិនគួរណាយកទុក្ខកង្វល់ពីក្រុម Manchester United មកបន្ថែមទៀតឡើយ។ ទន្ទឹមជាមួយគ្នានោះ សាកលវិទ្យាល័យក៏បានជំរុញនិស្សិតងាកមកគាំទ្រក្រុមបាល់ទាត់របស់សាលាជំនួសវិញ ព្រោះពួកគេកំពុងធ្វើបានល្អជាង។
គួររំលឹកថា Man United បានក្លាយជាផ្ទាំងស៊ីបលើបណ្តាញសង្គមកាន់តែខ្លាំង បន្ទាប់ពីពួកគេបានចាញ់ក្រុមចំណូលថ្មី Como ដោយលទ្ធផល ៤-១ នៅក្នងការប្រកួតពានរង្វាន់ Champion League កាលពីពេលថ្មីៗនេះ ដ្បិត៧ប្រកួតចុងក្រោយរបស់ពួកគេ មិនទាន់ស្គាល់ឈ្នះនៅឡើយ ពោលចាញ់ ៤ និងស្មើ ៣៕




ចែករំលែកព័តមាននេះ