ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​ ឡើង​ដល់​ជាង​១១៤​ដុល្លារ​/​បារ៉ែល ក្រោយ​ការ​វា.យប្រហារ​របស់​ក្រុម​ហ៊ូ​ធី​ លើ​អា​រ៉ា​ប៊ី​ សា​អូឌីត

11 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​កើនឡើង​ជាង ១% នៅ​ថ្ងៃ​ទី​២៣ ខែតុលា បន្ទាប់​ពី​ការ​វាយប្រហារ​របស់​ក្រុម​ហ៊ូ​ធី​យេ​ម៉ែ​ន (Houthi) នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បង្កក្តី​បារម្ភ​អំពី​ការ​រំខាន​បន្ថែម​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​ពី​តំបន់​មជ្ឈិមបូព៌ា​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Reuters ។

តម្លៃ​ប្រេង​ឆៅ Brent ស្តង់ដា​អន្តរជាតិ បាន​កើនឡើង ១,៣០ ដុល្លារ​អា​មេ​រិ​ក ឬ ១,២% ដល់ ១១៤,៤៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល គិត​ត្រឹម​ម៉ោង ១:៤០ នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​)​។ ចំណែក​ប្រេង​ឆៅ West Texas Intermediate (WTI) របស់​សហរដ្ឋអាមេរិក បាន​កើនឡើង ១,៣៧ ដុល្លារ ឬ ១,៤% ដល់ ១០១,៨៤ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

ប្រេង​ឆៅ Brent កាលពី​ថ្ងៃ​ទី​២២ ខែតុលា ដែល​បាន​ទូទាត់​នៅ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន គិត​ចាប់តាំងពី​ថ្ងៃ​ទី​៤ ខែឧសភា ត្រូវ​បាន​រំពឹង​ថា នឹង​បិទ​ការ​ជួញដូរ​ស​ប្តា​ហ៍​នេះ តម្លៃ​ខ្ពស់​ជាង​មុន សម្រាប់​ស​ប្តា​ហ៍​ទី​៣​ជាប់​គ្នា ខណៈ​ដែល​ប្រេង​ឆៅ WTI ក៏​ស្ថិត នៅ​ក្នុង​ការ​បញ្ចប់​ទៅ​ដោយ​តម្លៃ​ខ្ពស់​ជាង​មុន សម្រាប់​ស​ប្តា​ហ៍​ទី​២​ជាប់​គ្នា​ផង​ដែរ​។

ក្រុមហ៊ុន​ប្រេង​យក្ស​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Aramco កាលពី​ថ្ងៃ​ទី​២២ តុលា បាន​បញ្ជា​ឱ្យ​ជម្លៀស​បុគ្គលិក​ចេញពី​ទីស្នាក់ការ​កណ្តាល នៅ​ក្នុង​ទីក្រុង​ដា​ហ​រ៉ា​ន (Dhahran) នៅ​ឈូង​សមុទ្រ​ក្បែរ​ប្រទេស​បា​រ៉ែ​ន ខណៈ​ការ​ប្រយុទ្ធ​គ្នា​បាន​កើនឡើង​យ៉ាង​ខ្លាំង​ជាមួយ​ក្រុម​ហ៊ូ​ធី ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​យេ​ម៉ែ​ន​។

ការ​ប៉ះទង្គិច​រវាង​ក្រុម​ប្រដាប់​អាវុធ​ហ៊ូ​ធី និង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​គាំទ្រ​រដ្ឋាភិបាល​ស្របច្បាប់​របស់​ប្រទេស​យេ​ម៉ែ​ន បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំងក្លា ចាប់តាំងពី​ការ​វាយប្រហារ​របស់​ក្រុម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ បាន​រុញ​ឆ្ពោះទៅ​កាន់​ច្រក​សមុទ្រ បាប់ អែ​ល​ម៉ា​ន់​ដេ​ប (Bab el-Mandeb) ដែល​ជា​ចំណុច​រាំង​ស្ទះផ្លូវ​នាវាចរណ៍​ដ៏​សំខាន់​មួយ​នៅ​មាត់សមុទ្រ​ក្រហម​៕