ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​ទាក់​ដៃចង្កូត​គ្នា​ដួ.ល​ខ្ទា.ត​លើ​ផ្លូវ​ រថយន្ត​​មក​ដល់​កិ.ន​បុគ្គលិក​ធនាគារ​ម្នាក់​របួ.សធ្ងន់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ជា​បុគ្គលិក​ធនាគារម្នាក់ បាន​រង​របួសធ្ងន់ ខណៈ​ពេល​គាត់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត ធ្វើ​ដំណើ​ស្របគ្នា​ទៅ​ដល់​មិន​ប្រយ័ត្ន​បាន​ទាក់​ដៃចង្កូត​ម៉ូតូ​របស់​គាត់ បណ្ដាល​ឲ្យ​គាត់​ដួល​ខ្ទាត​លើ​ផ្លូវ ។ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​បើក​ស្របគ្នា​ដែរ ទៅ​ដល់​ជាន់​ហ្វ្រាំង​ឈប់​ក៏​មិន​ទាន់ ហើយ​គេច​ចេញ​ក៏​មិន​ទាន់ ក៏​បាន​កិន​គាត់​ចំ​ស្មា​ចំហៀង​ខាងឆ្វេង បណ្ដាល​ឲ្យ​រង​របួស​បាក់ឆ្អឹង​ដងកាំបិត​ឆ្វេង​តែ​ម្ដង ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៦ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ខាងលិច​អតីត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជិត​វត្ត​ទួល​សុភា​ឃួ​ន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ឈ្មោះ​ផ​ន កក្កដា អាយុ​៤៣​ឆ្នាំ ជា​​បុគ្គលិក​ធនាគារ​ ស្នាក់​នៅ​ក្នុង​បុរី​លឹ​ម​ឈាង ហាក់ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​Honda PCX ព​ណ៍​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1IO-3444 ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​បើក​ស្របគ្នា​ទៅ​ដល់​ទាក់​ដៃចង្កូត​ម៉ូតូ​គាត់ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​លើ​ថ្នល់ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ម៉ាក​JMC ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CE-2398 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ដែរ ​ទៅ​ដល់​ជាន់​ហ្វ្រាំង​ឈប់​ក៏​មិន​ទាន់ ហើយ​គេច​ចេញ​ក៏​មិន​ទាន់ ក៏​បាន​កិន​គាត់​ចំ​ស្មា​ចំហៀង​ខាងឆ្វេង បណ្ដាល​ឲ្យ​រង​របួស​បាក់ឆ្អឹង​ដងកាំបិត ។ បន្ទាប់​មក​ម៉ូតូ​បង្ក​មិន​ចាំ​ម៉ាក ដែល​បាន​ទាក់​ដៃចង្កូត​ម៉ូតូ​បុរស​រង​គ្រោះ បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​នោះ ក៏​បាន​គេច​បាត់​ស្រមោល​តែ​ម្ដង ដោយឡែក​អ្នកបើកបរ​រថយន្ត​JMC ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​យក​ទៅ​សួរនាំ ។

សមត្ថកិច្ច​បាន​បញ្ញា​ក់​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​បាន​ដឹក​យក​បុរស​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ចំណែក​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​វាស់វែង រួច​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕​