ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានការណ៍តានតឹង៖ បុគ្គលិកក្រុមហ៊ុន​ប្រេង​យក្សត្រូវបាន​ជម្លៀសចេញ ក្រោយការវា.យ.ប្រ.ហា.ររបស់ពួកហ៊ូធី

6 ថ្ងៃ មុន

យេ​ម៉ែ​ន​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ បុគ្គលិក​ក្រុមហ៊ុន​ប្រេង​យក្ស​អា​រ៉ា​ប៊ី​សា​អូឌីត ​ARAMCO កាលពី​ថ្ងៃ​ទី​២២ ​តុលា បាន​ទទួល​បទបញ្ជា​ឲ្យ​ជម្លៀស​ចេញពី​បណ្ដា​ទីតាំង​របស់​ខ្លួន ក្រោយ​ការ​វាយប្រហារ​បង្ហូរឈាម​លើ​ព្រ​លាន​យន្តហោះ​មួយ​ដែល​ស្ថិត​នៅ​ក្បែរ ខណៈ​ពួក​ឧទ្ទាម​ហ៊ូ​ធី​ស្និទ្ធិអ៉ី​រ៉​ង់​កំពុង​បង្កើន​ការ​វាយប្រហារ​ ។

កាលពី​ថ្ងៃ​ទី​១៤​ តុលា​ ​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​រៀបរាប់ពី​ការ​វាយប្រហារ​អគារ​ខ្ពស់​មួយ​របស់​ក្រុមហ៊ុន​ប្រេង​នេះ ​នៅ​ក្រុង​ដា​ហ៍
​រ៉ា​ន ​។ ចាប់តាំងពី​ពេល​នោះ​មក ​និយោជិត​ភាគច្រើន​របស់​ក្រុមហ៊ុន​នេះ តម្រូវ​ឲ្យ​ធ្វើការ​ពី​ចម្ងាយ​តាម​អន​ឡាញ​ ។ ចំពោះ​បណ្ដា​បុគ្គលិក​ដែល​នៅ​បន្ត​ធ្វើការ​ក្នុង​ទីស្នាក់ការ ពេល​នេះ​ តម្រូវ​ឲ្យ​ចាកចេញ​ហើយ​ធ្វើការ​តាម​អន​ឡាញ រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី​។ ទោះបី​យ៉ាងណា​​ បណ្ដា​តំបន់​មនុស្ស​រស់នៅ​ស្ថិត​នៅ​ក្បែរ​ទីស្នាក់ការ​ក្រុមហ៊ុន​ប្រេង​នោះ មិន​តម្រូវ​ឲ្យ​ជម្លៀស​ចេញ​ឡើយ​។

កាលពី​ថ្ងៃ​ទី​២១ ​តុលា​ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​បញ្ជា​ឲ្យ​បណ្ដា​បុគ្គលិក​ស្ថានទូត​ប្រចាំ​ក្រុង​រី​យ៉ា​ដ​មិន​ចាំបាច់ ​និង​សាច់​ញាតិ​គ្រួសារ​ពួក​គេចាក​ចេញពី​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​គូសបញ្ជាក់​ថា ពួក​ហ៊ូ​ធី​កាន់តែ​វាយប្រហារ​ខ្លាំង​ឡើង​លើ​អា​រ៉ា​ប៊ី​សា​អូ
ឌីត​។ កាលពី​យប់​ថ្ងៃ​ទី​២១​ តុលា​ ពួក​ហ៊ូ​ធី​វាយប្រហារ​ព្រ​លាន​យន្តហោះ​ក្រុង​ដាម​ម៉ា​ម នា​ភាគ​ខាងកើត​ប្រទេស ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ក្រុង​ដា​ហ៍​រ៉ា​ន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​ និង​របួស​៨​នាក់​ ។

រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ការ​វាយប្រហា​របស់​ពួក​ហ៊ូ​ធី​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​​វិល​អា​រ៉ា​ប៊ី​សា​អូឌីត ពិសេស​ បណ្ដា​ទីតាំង​ប្រេង​ និង​ព្រ​លាន​យន្តហោះ មាន​កម្រិត​ខ្លាំងក្លា​ពុំ​ធ្លាប់​មាន​តាំងពី​ចាប់ផ្ដើម​ជម្លោះ​នៅ​យេ​ម៉ែ​ន​ពី​ឆ្នាំ​២០១៤​មក​។ ការ​វាយប្រហារ​បែប​នេះ​ បង្ខំ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​គាំទ្រ​ខាង​យោធា​ដល់​រដ្ឋាភិបាល​យេ​ម៉ែ​ន​គាំទ្រ​ដោយ​អន្តរជាតិ បិទ​ព្រ​លាន​យន្តហោះ​ក្រុង​រី​យ៉ា​ដ​ ។

សរុប​មនុស្ស​២២​នាក់​ស្លាប់ ​ក្នុង​ការ​វាយប្រហារ​របស់​ពួក​ហ៊ូ​ធី ​សំដៅ​បណ្ដា​ព្រ​លាន​យន្តហោះ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ខែ​នេះ​។ ពួក​ហ៊ូ​ធី​ក៏​ប្រកាស​ដែរ​ថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពួក​គេ​តម្រង់​គោលដៅ​វាយប្រហារ​លើ​ទីតាំង​មួយ​របស់​ក្រុមហ៊ុន​ARAM​CO ក្នុង​ទីក្រុង​ប្រេង​យ៉ា​ន​ប៊ូ​ជាប់​សមុទ្រ​ក្រហម និង​ចម្ការ​ប្រេង​ CHAYBAH​ ជិត​ព្រំដែន​ជាមួយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​។

កងទ័ព​អា​រា់​ប៊ី​សា​អូឌីត ​ប្រកាស​កាលពី​ថ្ងៃ​ទី​២២ ​តុលា​ ថា បាន​បាញ់​ទម្លាក់​ដ្រូ​ន​ច្រើន​គ្រឿង​នៅ​តំបន់​ក្រុង​រី​យ៉ា​ដ និង​ក្រុង​មេ​ឌី​ន​ជាទី​ក្រុង​ស​ក្គា​រៈ​ទី​២​របស់​អ៊ិ​ស្លា​ម​ ។ មុន​នេះ​ មានការ​ប្រកាស​ពី​ការ​បាញ់​ទម្លាក់​ដ្រូ​ន​៦​គ្រឿង ​៕