បុរសម្នាក់ជិះម៉ូតូគេចគោលដៅអនុវត្តច្បាប់ចរាចរណ៍ ជ្រុលបុ.កបារ៉ាស ដួ.លអូសច្រើនម៉ែត្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹង ខណៈជិះម៉ូតូក្នុងល្បឿនលឿនគេចសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ ជាតិស្រវឹង ក៍ជ្រុលទៅបុកនឹងប៉ារ៉ាស បណ្តាលឲ្យដួលម៉ូតូអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចគោលដៅអនុវត្តច្បាប់ចរាចរណ៍ ជាតិស្រវឹង មុខផ្សារហេងលី ផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះនៃអគ្គស្នងការរាជធានីភ្នំពេញ សហការជាមួយនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បានដាក់គោលដៅ នុវត្តច្បាប់ចរាចរណ៍ ជាពិសេសផ្តោតលើអ្នកបើកបរ ក្នុងជាតិស្រវឹង នៅទីតាំងខាងលើ ហើយគាប់ជួនពេលនោះ ក៍ស្រាប់មានបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LJ 5846 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែវ៉ាក់អើ នឹងសមត្ថកិច្ចចម្រុះ នៃអគ្គស្នងការរាជធានីភ្នំពេញ កំពុងអនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែបុរសរូបនោះមិនដឹងថាស្លន់រឿងអី ក៏បានជិះគេចសមត្ថកិច្ច ធ្វើអោយម៉ូតូជ្រុលទៅបុកនឹងប៉ារ៉ាស់សមត្ថកិច្ច បណ្តាលឲ្យដួលម៉ូតូអូសជាច្រើនម៉ែត្រ ធ្វើឲ្យបុរសជាអ្នកជិះម៉ូតូ បោកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹង ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចក៍រើគោលដៅចេញ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូនជនរងគ្រោះវិញផងដែរ ៕




ចែករំលែកព័តមាននេះ