ខេត្តកណ្តាល ៖ ជំនន់ទឹកភ្លៀងកំពុងហក់ឡើងនៅស្រុកពញាឮ! លោក គួច ចំរើន ចុះពិនិត្យផ្ទាល់ និងណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ។

ជាក់ស្តែងរដ្ឋបាលខេត្តកណ្តាល បានប្រកាសនាព្រឹកថ្ងៃទី២៣ ខែតុលានេះថា ៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាលចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងហក់ឡើងយ៉ាងគំហុក នៅក្នុងភូមិសាស្ត្រឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ។

ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង មន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ក្នុងភូមិសាស្ត្រឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
ជាមួយគ្នានោះដែរលោក គួច ចំរើន បានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចែវទូក ឬធ្វើដំណើរដោយប្រុងប្រយ័ត្ន មើលថែទាំកូនចៅតូចៗឲ្យបានល្អ ចៀសវាងការលង់ទឹក និងប្រយ័ត្នប្រយែងចំពោះសត្វអាសិរពិសផ្សេងៗ៕










ចែករំលែកព័តមាននេះ