ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​បារាំង​៖ កាល​៣៥ឆ្នាំ​មុន ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីសត្រូវ​បាន​បិទ​បញ្ចប់​ជម្លោះ​ដែល​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​រក​សន្តិភាព

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ស្ថានទូត​បារាំង​ប្រចាំ​ក​កម្ពុជា​បាន​លើក​ឡើង​ថា​ ៣៥​ឆ្នាំ​មុន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ត្រូវ​បានបិទ​បញ្ចប់​ជម្លោះ​ដែល​កើត​មាន​ជា​ច្រើន​ឆ្នាំ ហើយ​បាន​បើកផ្លូវ​ទៅ​កាន់ការ​វិល​ត្រលប់​មក​វិញ​នៃ​សន្តិភាព និង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​ ។

យោង​តាម​បណ្តាញ​សង្គម​របស់​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៦ ​បាន​លើក​ឡើង​ថា កាលពី​៣៥​ឆ្នាំ​មុន កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ត្រូវ​បាន​ចុះហត្ថលេខា​ ។

ប្រភព​បាន​លើក​ឡើង​ថា ​កិច្ចព្រមព្រៀង​នេះ​ បាន​បិទ​បញ្ចប់​ជម្លោះ​ដែល​កើត​មាន​ជា​ច្រើន​ឆ្នាំ ហើយ​បាន​បើកផ្លូវ​ទៅ​កាន់ការ​វិល​ត្រលប់​មក​វិញ​នៃ​សន្តិភាព និង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​។

ប្រទេស​បារាំងដែល​បាន​ស្វាគមន៍ និង​ធ្វើ​ជា​សហ​ប្រធាន​សន្និសីទ​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​នាំ​ទៅ​ដល់​ការ​ចុះហត្ថលេខា​ខាងលើ គូសបញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្រកាន់ខ្ជាប់​យ៉ាង​ពេញលេញ​នូវ​មរតក​នៃ​គោលការណ៍​នានា​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ដែល​ចារឹក​ក្នុង​រដ្ឋធម្មនុញ​នៃ​ប្រទេស​កម្ពុជា ​។

ប្រភព​បាន​បញ្ជាក់​ថា​«​គោលការណ៍​ទាំងនេះ​ នៅ​តែ​ជា​តម្លៃ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកប ដោយ​ស្ថិរភាព ចីរភាព និង​ដែល​គោរព​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​»​។

ស្ថានទូត​បារាំង​បាន​អះអាង​ថា ចាប់តាំងពី​ពេល​នោះ​មក ប្រទេស​បារាំង និង​ប្រទេស​កម្ពុជា កសាង​ភាព​ជា​ដៃគូដោយ​ផ្អែក​លើ​ភាព​ស្និទ្ធិស្នាល​ជា​ប្រវត្តិសាស្ត្រ និង​ឆ្ពោះទៅ​កាន់​អនាគត​ ។ ជួប​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​! ៕