ព្រឹត្តិការណ៍ «បុណ្យភ្នំ» រយៈពេល២ថ្ងៃ នឹងរៀបចំក្នុងខែធ្នូ ខាងមុខ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» ដើម្បីបង្ហាញតំបន់ទេសចរណ៍សម្បូរបែប
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» មានរយៈពេល ២ថ្ងៃគឺចាប់ពី ថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខាងមុខនេះ ដើម្បីបង្ហាញតំបន់ទេសចរណ៍ដ៏សំបូរបែប និងទាក់ទាញ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។
ជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ចូលរួមទស្សនាកំសាន្ត ដោយសេរី និងឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថានធម្មជាតិ របស់ប្រទេសជាតិយើង តាមកម្មវិធីដែលរដ្ឋបាលខេត្ត បានគ្រោងរៀបចំឡើង។
ក្នុងសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ បុណ្យភ្នំ” ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ(គីរីរម្យ) រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន ប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ព្រមទាំងទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាកំសាន្តតាមរមណីយដ្ឋាន តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនានា ឱ្យមានភាពទាក់ទាញ និងទទួលបានការគាំទ្រពីសាធារណជនឱ្យកាន់តែ ច្រើនឡើងថែមទៀត។
ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍«បុណ្យភ្នំ» មានរយៈពេល ២ថ្ងៃគឺចាប់ពី ថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ (គីរីរម្យ) ស្ថិតនៅក្នុង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខាងមុខនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ចូលរួមទស្សនាកំសាន្ត ដោយសេរី និងឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថានធម្មជាតិ របស់ប្រទេសជាតិយើង តាមកម្មវិធីដែលរដ្ឋបាលខេត្ត បានគ្រោងរៀបចំឡើង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីខាងលើនេះឱ្យបានទូលំទូលាយ៕







ចែករំលែកព័តមាននេះ