ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នាំ​ចេញ​​សេរ៉ា​មិក​​តម្លៃ​​1,5​ពាន់​​លាន​​ដុល្លារ​ក្នុង​​មួយ​ឆ្នាំ

13 ឆ្នាំ មុន

សមា​គម​ឧស្សាហ​កម្ម​សេរ៉ា​មិក​ចិន AICC រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៣ សីហា ថា ចិន​ជា​អ្នក​ផលិត​សេរ៉ា​មិក​ធំ​ជាង​គេ​លើ​ពិភព​លោក​បាន​នាំ​ចេញ​ក្នុង​មួយ​ឆ្នាំៗ​​នូវ​វត្ថុ​សិល្បៈ​ធ្វើ​ពី​សេរ៉ា​មិក​មាន​តម្លៃ​សរុប​ដល់​ទៅ​១,៥​ពាន់​លាន​ដុល្លារ​។ យោង​តាម​ AICC ថា ក្នុង​ចំណោម​វត្ថុ​ធ្វើ​ពី​សេរ៉ា​មិក​ចំនួន​២៧​ពាន់​លាន​​ផលិត​នៅ​ចិន​ក្នុង​មួយ​ឆ្នាំៗ​ជាង

សមា​គម​ឧស្សាហ​កម្ម​សេរ៉ា​មិក​ចិន AICC រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៣ សីហា ថា ចិន​ជា​អ្នក​ផលិត​សេរ៉ា​មិក​ធំ​ជាង​គេ​លើ​ពិភព​លោក​បាន​នាំ​ចេញ​ក្នុង​មួយ​ឆ្នាំៗ​​នូវ​វត្ថុ​សិល្បៈ​ធ្វើ​ពី​សេរ៉ា​មិក​មាន​តម្លៃ​សរុប​ដល់​ទៅ​១,៥​ពាន់​លាន​ដុល្លារ​។

យោង​តាម​ AICC ថា ក្នុង​ចំណោម​វត្ថុ​ធ្វើ​ពី​សេរ៉ា​មិក​ចំនួន​២៧​ពាន់​លាន​​ផលិត​នៅ​ចិន​ក្នុង​មួយ​ឆ្នាំៗ​ជាង​៥​ពាន់​លានចាត់​ទុក​ថា ជា​ស្នា​ដៃ​សិល្បៈ​ដែល​មាន​តម្លៃ​ប្រមាណ​ជា​៥០​ពាន់​លាន​​យន់​(៧,៨២​ពាន់​​លានដុល្លារ)​។ ផលិត​កម្ម​ និង​ការ​នាំ​ចេញ​ខាង​ឧស្សាហ​កម្ម​​សេរា​មិក​មក​កំណើន​ប្រចាំ​ឆ្នាំ​​លើស​ពី​១០%​ដោយ​បង្កើត​ការ​ងារ​ចំនួន​៣០០.០០០។

នេះ​ជា​ការ​ប្រកាស​ឱ្យ​ដឹង​របស់​ AICC ក្នុង​ឱកាស​នៃ​ពិធី​មួយ​ដែល​រៀប​ចំឡើង​ជាកិត្តិ​យស​ដល់​បណ្តា​ទី​ក្រុង​ដែល​មាន​ឈ្មោះ​ល្បី​ខាង​ផលិត​សេរ៉ាមិក។ ចិន​ផលិត​ថូ និង​វត្ថុ​ព័រ​សឺ​ឡែន​ចាប់​តាំង​ពី​មុន​​បណ្តា​រជ្ជ​កាល​ស្តេច​ចិន​មក​ម្ល៉េះ​ ៕