ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារ​ខេត្តស្វាយរៀង ផ្ទេរ​ជន​ជាប់​ឃុំ​ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​ស្ដា​នីតិសម្បទា​ជន​ជាប់​ឃុំ

4 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ដោយ​បានការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ​សហការ​ជាមួយ កម្លាំង​នាយកដ្ឋាន​ប្រតិបត្តិ កម្លាំង​ពន្ធនាគារ​ខេត្តស្វាយរៀង កម្លាំង​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ និង​សមត្ថកិច្ច​គោលដៅ​ពាក់ព័ន្ធ ខេត្តស្វាយរៀង ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើការ​ផ្ទេរ និង​ដឹក​បញ្ជូន​ជន​ជាប់​ឃុំ ចេញពី​ពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ក្រោម​ការ​ចង្អុលបង្ហាញ​ពី ឯកឧត្ដម ឧត្ដម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឈ​ន សា​ណាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រោម​ការ​ចុះ​អនុវត្ត​បញ្ជា​ផ្ទាល់​ដោយ​លោក ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ មាន ថា​វរិ​ន្ទ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ប្រកបដោយ​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ ២០២៦ នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​ ៕