ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ផែ​ថ្ម​រឹង​មាំ​មួយ​កន្លែង​របស់​ឧកញ៉ា​ទី គ​គ្លើ​ន​ទៅ​នឹង​ការ​ហាមឃាត់​របស់​អាជ្ញាធរ !

4 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សំណង់​ថ្ម​ដ៏​រឹង​មាំ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​និង​ខេត្ត​ព្រះ​សីហ​នុ កំពុង​តែ​គ​គ្លើ​ន​ទៅ​នឹង​អាជ្ញាធរ​ក្រុងព្រះសីហនុ ដែល​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​ហាមឃាត់​សាងសង់ កាលពី​ខែកញ្ញា ឆ្នាំ​២០២៦ កន្លង​មក​ថ្មី​ៗ​នេះ​ម្តង​ហើយ ។

បើ​យោង​តាម​កំណត់ហេតុ​ក្រុមការងារ​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ ដែល​ដឹកនាំ​ដោយ​លោក​ជួប សីហា នាយករង​រដ្ឋបាល​ក្រុងព្រះសីហនុ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ឈ្មោះ​ហោ ថូ​ង ជា​ម្ចាស់​សំណង់​ផែ​ថ្ម​រឹង​មាំ​ខុសច្បាប់ ដែល​មានឈ្មោះ​ឧកញ៉ា​ហោ សុ​ភ័​ក្រ ហៅ​(​ឧកញ៉ា​ទី​) ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​សាងសង់​ស្តី​ពី​ការ​ហាមឃាត់​ការ​លប​លួច​សាងសង់​ផែ​ដែល​មាន​ទទឹង​៣,១​ម៉ែត្រ​×៥៧​ម៉ែត្រ និង​ចាក់​បង្គោល​ថ្ម​បេតុង​ចំនួន​៧៧​ដើម ឱ្យ​លោក​ហោ ថូ​ង ដែល​មាន​លោក​ឧកញ៉ា​ទី ជា​តំណាង បញ្ឈប់​ការ​សាងសង់​សំណង់​ផ្សេង​ៗ​រំលោភ​យក​ដី​ចំណី​សមុទ្រ​បន្ត​ទៀត ដោយ​រក្សា​ភាព​ដើម​ដែល​មាន​ស្រាប់ និង​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់ផ្ទះ​ជួល​ឈ្មោះ ឈួ​ន សុផល ដែល​មាន​ទីតាំង​ជាប់​ផែ​ថ្ម​ខាងលើ​នេះ ប្រើប្រាស់​ជា​ដាច់ខាត ។

បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ជិត​ទីតាំង​ផែ​ខាងលើ​បាន​ខ្សឹប​ប្រាប់​ថា រហូត​មក​ដល់​ពេល​នេះ លោក ហោ សុ​ភ័​ក្រ ហៅ​(​ឧកញ៉ា​ទី​) នៅ​តែ​បន្ត​លប​លួច​ធ្វើ​សកម្មភាព​ចាក់​បង្គោល​ថ្ម​បេតុង​សាងសង់​ផែ​រំលោភ​ចូល​ទៅ​ក្នុង​សមុទ្រ​តាម​រូបភាព​បែប​ជំ​ហ៊ាន​គីង្គក់​រំលោភ​លើ​កំណត់ហេតុ​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ​យ៉ាងគ​គ្លើ​ន ។

លោក​ឧកញ៉ា ហោ សុ​ភ័​ក្រ ហៅ​(​ឧកញ៉ា​ទី ) បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កន្លង​មក​ថា កន្លង​មកនេះ ដោយសារ​តែ​មាន​ព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ចំនួន មក​ថត​យក​រូបភាព​ការ​សាងសង់​យក​ទៅ​ផ្សព្វផ្សាយ រហូត​ដល់​អាជ្ញាធរ​ក្រុង ចុះ​មក​ហាមឃាត់​ការ​សាងសង់ ទើប​មានការ​ផ្អាក​ការ​សាសង់​មួយ​រយៈ ។ លោក​ឧកញ៉ា​ទី​បាន​អះអាង​បញ្ជាក់​ថា លោក​មិន​ខ្វល់​ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​នោះ​ទេ ដោយសារ​លោក​មាន​ខ្សែស្រឡាយ​ជា​ថ្នាក់ដឹកនាំ​កំពូល​ៗ ក្នុង​នោះ មាននៅ​ក្នុង​ក្រសួង​ព័ត៌មាន​ផង​ដែរ ។

លោក​ជួប សីហា នាយករង​រដ្ឋបាល​ក្រុងព្រះសីហនុ​បាន​បញ្ជាក់​ច្បាស់​ៗ​ថា បើ​ម្ចាស់​សំណង់​ខាងលើ ដែល​មាន​ឧកញ៉ា​ទី ជា​អ្នក​កាង​លើ​ការ​សាងសង់​នៅ​តែ​បន្ត​លប​លួច​ធ្វើ​សកម្មភាព​សាងសង់​រំលោភ​លើ​កំណត់ហេតុ​ដែល​បាន​ស្រង់​ទិន្ន័យ​ពី​ការ​សាសង់​មាននៅ​ក្នុង​កំណត់ហេតុ និង​មាន​ស្នាម​មេដៃ​នៃ​ការ​ព្រមព្រៀង​លើ​ការ​បញ្ចប់​ការ​សាសង់​លោក និង​ដឹកនាំ​កម្លាំង​យក​គ្រឿងចក្រ​ចុះ​រុះរើ និង​មិន​ទទួលខុស​រាល់​ការ​ខូចខាត​ឡើយ ។

ម្យ៉ាងទៀត នៅ​ក្នុង​ចំណុច​ទំនប់​រលក ស្ថិត​ក្នុងភូមិ​៣​សង្កាត់​លេខ​១​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ រដ្ឋបាល​ក្រុងព្រះសីហនុ និង​រដ្ឋបាល​ខេត្ត ហាម​ការ​សាងសង់​សំណង់​ថ្មី​ផ្សេង​ៗ​បន្ថែម​ទៀត​ដោយសារ​តែ​ទីតាំង​ខាងលើ ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​កំពង់​ផែ​របស់​រាជរដ្ឋាភិបាល​ក្នុង​ដំណាក់កាល​ទី​៣ ៕