ភ្លៀងមួយមេយ៉ាងខ្លាំង ស្ទះលូ ទឹកជន់លិចក្នុងភូមិចំនួន២ នៅសង្កាត់គោករកា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំងកាលពីយប់ថ្ងៃទី២១ តុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ បណ្ដាលឱ្យកំណាត់ផ្លូវមួយចំនួន ត្រូវទឹកជន់លិច បន្ទាប់ពីផ្លូវខ្លះទឹកស្រកមិនទាន់អស់នៅឡើយ។
ដោយឡែកភូមិចំនួន២ ស្ថិតនៅខាងត្បូងផ្លូវ ឈូកវ៉ា គីភូមិត្រពាំងសំព័រ និងភូមិស្រែជម្រៅ (សហគន៍ស្រែជម្រៅ) សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវទឹកជន់លិច ស្ទើរតែទាំងស្រុងនៅព្រឹកថ្ងៃទី២២ តុលានេះ ដែលកន្លែងខ្លះលិចជិតត្រឹមជង្គង់ក៏មាន បង្កឱ្យប្រជាពលរដ្ឋមានការលំបាកនៅក្នុងការធ្វើដំណើរចេញពីលំនៅដ្ឋាន ហើយផ្ទះខ្លះទៀតគឺលិចចូលដល់ក្នុងផ្ទះបណ្ដាឲ្យរងការខូចខាតសម្ភារៈមួយចំនួនផងដែរ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១០ ទៅ ១១ យប់ថ្ងៃទី២១ តុលា ឆ្នាំ២០២៦ ភ្លៀងបានធ្លាក់យ៉ាងខ្លាំង លុះព្រឹកឡើងទឹកបានជន់លិចភូមិទាំងមូលតែម្តង។
ការជន់លិចផ្លូវនេះ ត្រូវបានគេដឹងថា ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងស្ទះប្រព័ន្ធលូរំដោះទឹកឆ្លងកាត់ផ្លូវចូលពីវិថីឈ្នះឈ្នះទៅវត្តឈូកវ៉ា ដែលជាលូរំដោះទឹកពីត្បូងទៅផ្នែកខាងជើងផ្លូវ ។ ម្យ៉ាងទៀតលូរំដោះទឹកតូចពុំអាចរំដោះទឹកទាន់ ។
នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២២ តុលា ទឹកពុំទានស្រកនៅឡើយ ។ នេះជាលើកទី១ហើយដែលភូមិនេះត្រូវទឹកជន់លិច ដែលបណ្ដាលឱ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានការលំបាកយ៉ាងខ្លាំង៕









ចែករំលែកព័តមាននេះ