ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​បើក​ឆ្លងផ្លូវ ​ត្រូវ​អ្នក​ជិះ​ម៉ូ​​តូ​បុ.ក​ពេញទំហឹង ​ស្លា.ប់​១ ​រ.បួ.ស​​១ ​ខណៈ​អ្នក​បើកឡាន​​ដាក់​មេ​ប្រូច​បាត់

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  អ្នក​ជិះ​ម៉ូតូ​ម្នាក់​​បាន​ស្លាប់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយ​សារ​ជិះ​ម៉ូតូ​បុក​រថយន្ត​ដែល​កំពុង​បើក​ឆ្លងផ្លូវ​ជាតិ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន  កាលពី​វេលា​ម៉ោង​​៩​យប់​ថ្ងៃ​ទី​២១ តុលា ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​​ក្នុងភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល  ស្រុក​សង្កែ ហើយ​អុ្ន​ក​បើករថយន្ត​បាន​បើកទ្វារ​ចុះ​រត់​បាត់​ភ្លាម​ៗ​ដែរ ​។

​តាម​រយៈ​របាយ​ការ​ណ៏​មន្ត្រី​ចរាចរ​ណ៍​បាន​ឲ្យ​ដឹង​ថា  ជន​រង​គ្រោះ​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ ថន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ (​ស្លាប់​) និង​ឈ្មោះ ស្រេង គឹ​ម​ស្រាង ភេទ​ប្រុស​ ​អាយុ​២០​ឆ្នាំ នៅ​ភូមិ​បញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ជន​រង​គ្រោះ​ទាំង​០២​នាក់​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​ពី​ទិស​ខាងត្បូង​ទៅ​ខាងជើង​ ។​ ដោយឡែក ​រថយន្ត​ម៉ាក​MA​ZDA- EZ6 ពុំ​មាន​ស្លាក​លេខ​ទេ  ហើយ​ក៏​មិន​ស្គាល់​អ្នកបើកបរ​ដែរ ព្រោះ​ក្រោយ​ពេល​ជួប​គ្រោះថ្នាក់ អ្នក​បើករថយន្ត​នេះ បាន​រត់​ចោល​រថយន្ត​ ។  រថយន្ត​នេះ​បើក​​ឆ្លងផ្លូវ​ជាតិ​លេខ​៥ ពី​ទិស​ខាង​លិចទៅ​ខាងកើត​ ។

​បើ​តាម​សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​ចំណុច​កើតហេតុ​បាន​និយាយ​ថា បើ​ពិនិត្យ​លើ​ស្លាកស្នាម និងតាម​ការ​បំភ្លឺ​ខ្លះ​ពី​សាក្សី កំហុស​ភាព​ច្រើន​​គឺ​ផ្ដើម​ចេញពី​ភាគី​រថយន្ត ដែល​បើក​ឆ្លងផ្លូវ​ជាតិដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ធ្វេសប្រហែស​ មិន​ពិនិត្យ​មើល​ឆ្វេង​ស្ដាំ​ មុន​ពេល​សម្រេច​បើក​ឆ្លងផ្លូវ​ជាតិ ដែល​មាន​យានយន្ត​កំពុង​មមារញឹក ​ទើប​ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​មិន​អាច​គ្រប់គ្រង​ល្បឿន​​បាន​ក៏​ជ្រុល​ទី​បុក​រថយន្ត​ចំពាក់​កណ្ដាល​រថយន្ត បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ និង​របួស​តែ​ម្ដង ​។

​មន្ត្រី​ចរចារ​ណ៍​បាន​ចុះ​អន្តរា​គម​ន៍​​ត្រូ​ត​ពិ​និ​ត្យ​កន្លែង​កើតហេតុ​ ។  ក្រោយ​ធ្វើការ​វាស់វែងមន្ត្រី​ចរាចរ​ណ៍​​បាន​នាំ​យក​មធ្យោបាយ​ភាគី​ទាំង​០២​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕