ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែកាច! ​ពេលកំពុង​បាច​ជី​ស្រូវ​ពេល​មេឃ​កំពុង​រលឹម​ ត្រូវ​រន្ទះបា.ញ់​ស្លា.ប់​ម្នាក់ ​រ.បួ.ស​ម្នាក់​ដួល​​​ក្នុង​​ស្រែ

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ អុ្ន​ក​ស៊ី​ឈ្នូ​ល​បាច​ជី​ស្រូវ​ចំនួន​០២​នាក់ ត្រូវ​រន្ទះបាញ់​ពេល​មេឃ​កំពុង​ភ្លៀងរលឹម បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ ​និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ដួល​សន្លប់​នៅ​ក្នុង​ស្រែ  កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី២១ តុលា ស្ថិតនៅ​ចំណុច «​បឹង​តា​អឿ»​ ​ក្នុងភូមិ​អង្គ្រង  ឃុំ​ជ្រៃ  ស្រុក​មោង​ប្ញ​​ស្សី​ ។

​សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់​​ដែល​រង​គ្រោះ​ដោយ​រន្ទះបាញ់ មាន​ម្នាក់​ឈ្មោះ បាន កែវ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ឃុំ​កើត​ហេតុ (​ស្លាប់​នៅ​​ចំណុច​កើតហេតុ​) និង​ឈ្មោះ នី រឿ​ម ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ឃុំ កើតហេតុ (​រង​របួសធ្ងន់​)​ ។ 

ជន​រង​គ្រោះ​ទាំង​០២​នាក់​ត្រូវ​រន្ទះបាញ់​​​​នៅ​ពេល​ពួក​គាត់​កំពុង​ដើរ​បាច​ជី​ស្រូវ​ក្នុង​ស្រែ ស្រប​ពេល​មេឃ​កំពុង​ភ្លៀងរលឹម​ស្រិច​ៗលាយឡំ​ទៅ​ដោយ​ផ្គរ ​រន្ទះ និង​ខ្យល់​បោ​ក​បក់​យ៉ាង​ខ្លាំងក្លា​ផង​ ។

​ជន​រង​គ្រោះ​ដែល​រង​របួសត្រូវ​បាន​អ្នក​ភូមិ ​និង​ក្រុម​គ្រួសារ​ជួយ​អន្តរាគម​ន៍​​ភ្លាម​ៗជួយ​ដឹក​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព  ខណៈ​ជន​រង​គ្រោះ​ម្នាក់​ទៀត​បាន​ដួល​ស្លាប់​យ៉ាង​រន្ធត់​នៅ​ក្នុង​ស្រែ​ជាមួយនឹង​សម្ពាយ​ធុង​ដាក់​ជី ​។

​មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម​ខេត្ត បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ទើរ​រៀង​រាល់​មួ​យស​ប្ដា​ហ៍​​ម្ដង ស្ដី​ពី​«ស្ថានភាព​អាកាសធាតុ​ក្នុង​ខេត្តបាត់ដំបង» ។​ សេចក្ដីជូនដំណឹង​របស់​មន្ទីរ​​​នេះ បាន​ប្រាប់​អំពី​ស្ថានភាព​អាកាសធាតុ​ប្រែ​ប្រួល​​ជា​ប្រចាំ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ ម​ធ្យ​ម ប​ង្គូ​រ ឬខ្លាំង ហើយ​ថែម​ទាំង​បាន​ប្រាប់​ពី​សីតុ​ណ្ហ​ភាព និងនិយាយ​ពី​ការ​ប្រែ​ប្រូ​លនៃ​អាកាសធាតុនាំ​ឲ្យ​មាន​ភ្លៀង ផ្គរ ​រន្ទះ និងខ្យល់​កន្ត្រាក់​ទៀត​ផង ​។  ដូច្នេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បា​តុ​ភូមិ​ធម្មជាតិ​បែប​នេះ ដែល​អាច​កើត​ឡើង​ដោយ​យថាហេតុ ​៕