ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃរកកល់ភ្លៀង! រន្ទះបា.ញ់ចំដើមត្នោត១​ដើម ឆេះផ្អើលផ្លូវបឹងបៃតង ​ក្នុង​​សង្កាត់ក្រាំងធ្នង់​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈមេឃ​រកកល់​​ភ្លៀង ស្រាប់តែមាន​​រន្ទះបាញ់ បណ្ដាល​ឲ្យ​ឆេះ​ដើម​ត្នោត​មួយ​ដើម​យ៉ាង​​សន្ធោសន្ធៅ បង្កការភ្ញាក់​ផ្អើលដល់ប្រជា​​ពលរដ្ឋ​រស់​នៅ​ក្បែរ​នោះចោមរោមមើល​ ​កាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ តុលា​ ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវ​បឹង​បៃតង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មេឃ​រកកល់​ភ្លៀង ស្រាប់តែ​មាន​រន្ទះបាញ់​មួយ​ផាំង បណ្ដាល​ឲ្យ​ត្រូវ​​ចំដើម​​ត្នោត​មួយ​ដើម​នោះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ប្រជា​ពលរដ្ឋ​រស់​ក្បែរ​ចោម​មើល​ ។

ក្នុង​ករណី​នេះ​​ដែរ មិនបង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណាម្នាក់​នោះ​ទេ ហើយ​ភ្លើង​បាន​ឆាបឆេះ ធាងត្នោត​ងាប់​ៗអស់​មួយសន្ទុះ ក៍រល​ត់ទៅ​វិញ​អស់ ។

ជុំវិញករណីខាងលើនេះដែរ ​នៅ​​រាល់ពេល​មាន​មេឃ​រកកល់​​ភ្លៀង​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​រក​កន្លែង​ជ្រក​ដែល​​មាន​សុវត្ថិភាព ​ចៀសវាង​ទៅ​ជ្រក​ក្រោម​ដើមឈើ​ផ្សេង​ៗ ក្រែង​កើត​​មានគ្រោះ​​ហានិភ័យណាមួយ​​កើតឡើង​ជាយថាហេតុ ៕