ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួកគីយក​ទីក្រុង​អ៊ីស្តង់​ប៊ុលចូល​ប្រកួត​ដេញថ្លៃ​ ធ្វើម្ចាស់ផ្ទះ​ប្រកួត​អូឡាំពិក​ឆ្នាំ2020​ខាងមុខ

13 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​តួកគី​កាល​ពី​​ថ្ងៃ​សៅរ៍​បាន​ប្រកាស​ថា ទី​ក្រុង​អ៊ីស្តង់​ប៊ុល​នឹង​ត្រូវ​យក​ទៅ​ចុះ​ឈ្មោះ​ចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​ខាង​មុខ​។
ថ្លែង​តាម​រយៈ​ទូរទស្សន៍​ក្នុង​ស្រុក​ លោក​Recep Tayyip Erdoganបាន​បញ្ជាក់​ថា​៖ «យើង​នៅ​ទី​នេះ​ដើម្បី​ប្រកាស​ប្រាប់​ពិ​ភពលោក​ពី​បេក្ខភាព​របស់​យើង​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​

នាយក​រដ្ឋ​មន្ត្រី​តួកគី​កាល​ពី​​ថ្ងៃ​សៅរ៍​បាន​ប្រកាស​ថា ទី​ក្រុង​អ៊ីស្តង់​ប៊ុល​នឹង​ត្រូវ​យក​ទៅ​ចុះ​ឈ្មោះ​ចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​ខាង​មុខ​។
ថ្លែង​តាម​រយៈ​ទូរទស្សន៍​ក្នុង​ស្រុក​ លោក​Recep Tayyip Erdoganបាន​បញ្ជាក់​ថា​៖ «យើង​នៅ​ទី​នេះ​ដើម្បី​ប្រកាស​ប្រាប់​ពិ​ភពលោក​ពី​បេក្ខភាព​របស់​យើង​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​។ យើង​ជឿ​ថា​ ព្រឹត្តិការណ៍​ប្រកួត​នេះ​គឺ​មាន​សារ​សំខាន់​បំ​ផុត​សម្រាប់​ប្រទេស​ និង​ប្រជាជន​របស់​យើង​។ យើង​ចូល​រួម​ដេញ​ថ្លៃ​ក៏​ព្រោះ​តែ​យើង​ចាត់​ទុក​ថា​ អូ​ឡាំពិក​គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​មាន​តម្លៃ​បំ​ផុត​ដែល​អាច​ចូល​រួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​បង្កើត​សន្តិ​ភាព​លើ​សាកល​លោក​»។

យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន ​Anatolia លោក​នា​យក​រដ្ឋ​មន្ត្រី​Erdogan បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិ​បាល​របស់​លោក​នឹង​បង្កើត​ច្បាប់​ពិ​សេស​មួយ​ពាក់​ព័ន្ធ​នឹង​កីឡាអូឡាំពិក​ដើម្បី​ពន្លឿន​ទៅ​លើ​ការ​វិនិ​យោគទុន​។ តាម​លោក​នាយក​រដ្ឋ​មន្ត្រី​អ្វី​ទាំង​អស់​នេះ​គឺ​មានន័យ​ថា​តួកគី​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​រៀប​ចំ​ការ​ប្រកួត​។
តាម​ការ​ដក​ស្រង់​សម្តី​របស់​ទី​ភ្នាក់​ព័ត៌​មាន​Anatolia លោក​នា​យក​រដ្ឋ​បញ្ជាក់​ថា​៖ «យើង​អាច​និយាយ​បាន​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រុង​គឺ​មាន​រួច​ជា​ស្រេច​ហើយ​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំ​ទំនើប​ៗ​ យើង​អាច​ធ្វើ​ឲ្យ​រួច​រាល់​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ​ការ​វិនិ​យោគទុន​»។

ប្រទេស​តួកគី​មាន​ពហុ​កីឡដ្ឋាន​ទំ​នើប​មួយ​ឈ្មោះ​ Istanbul Ataturk Olympic Stadium ដែល​ទើប​តែ​សាង​សង់​រួច​រាល់​ក្នុង​ឆ្នាំ​២០០២​។ ពហុកីឡដ្ឋា​នេះ​អាច​ដាក់​អ្នក​ទស្ស​នា​បាន​ប្រមាណ​៧៥ពាន់​នាក់​។ នេះ​ជា​ពហុកីឡដ្ឋាន​ដែល​មាន​កម្រិត​ស្តង់​ដា​អន្តរជាតិ​ និង​មាន​ការ​ទទួល​ស្គាល់ពី​គណៈ​កម្មា​ធិការអូឡាំ​ពិក​ពិភព​លោក​ IOC។ គួរ​កត់​សម្គាល់​ថា ប្រទេស​តួកគី​ធ្លាប់​បាន​ទទួល​ការ​បរាជ័យ​ក្នុង​ការដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួតអូឡាំពិក​៤លើក​កន្លង​មក​។ ការ​ចូល​ដេញ​ថ្លៃ​លើក​នេះ​គឺ​ជា​លើក​ទី​៥ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក​។ អភិបាល​ក្រុង​អ៊ីស្តង់​ប៊ុល​លោក ​Kadir Topbas បាននិយាយ​ថា​៖ «ក្រុង​អ៊ី​ស្តង់​ប៊ុល​ធ្លាប់​បាន​ចូល​ដេញ​ថ្លៃ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​ធ្លាប់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដូចជា​នៅ​ពេល​នេះ​ទេ​»៕