ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ម្នាក់​ លោត​សម្លាប់​ខ្លួនពី​ជាន់​ទី​៩ ​នៃ​អាគារ​ខុន​ដូរ Star City ក្បែរ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​ បាន​លោត​សម្លាប់​ខ្លួន​ពី​បន្ទប់​ជាន់​ទី​៩​ នៃ​អាគារ​ខុន​ដូរ ស្តារ ស៊ី​ធី ​(Star City) ​បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​បន្ទាប់​ពី​មិត្ត​ភក្តិមក​លេង​ហើយ​ចាកចេញ​ទៅ​ ។

ការ​ធ្វើ​អត្តឃាតនេះ ​បាន​កើតឡើងនៅ​វេលា​ម៉ោង​០៦​ព្រឹកថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៦ ​នៅ​ចំណុច​បន្ទប់​លេខ​៩៦៥ ជាន់​ទី​៩ អាគារ​ខុន​ដូរ Star City តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្បែរ​ស្ថាន​អាកាស់​ផ្សារ​ដី​ហុយ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

ជន​រង​គ្រោះ ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ឈ្មោះ He Dechang ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ ជាជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​ ស្នាក់​នៅ​បន្ទប់​កើតហេតុ​ខាងលើ​ ។

តាម​សន្តិសុខ​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​ព្រឹក​នោះ ​គាត់​បានឮ​សូរ​សំឡេង​លាន់​ឌឹ​ប ​ក៏​ដើរ​រក​មើល​ ស្រាប់តែ​ឃើញ​សាកសព​ជន​រង​គ្រោះ ធ្លាក់​ពីលើ​មក​ស្លាប់​បាត់បង់​ជីវិត​ រួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ ។

តាម​បុគ្គលិក​ខុន​ដូរ ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ជនជាតិ​ចិន​រូប​នោះ ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​តាំងពី​ខែមីនា ឆ្នាំ​២០២៦ មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ ​ស្រាប់តែ​ជនជាតិ​ចិន​រូប​នោះ​ បាន​លោត​សម្លាប់​ខ្លួន​ពី​បន្ទប់​របស់​ខ្លួន ​ហើយ​ស្លាប់​បាត់បង់​ជីវិត​។ ​បន្ទាប់​ពី​ភ្ញាក់ផ្អើល ​នគរបាល​ជំនាញ ​និង​នគរបាល​មូលដ្ឋាន ​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ និង​សាកសព​ ។

តាម​កាមេរ៉ា​សុវត្ថិភាព នៅ​វេលា​ម៉ោង​០៥ និង​០៩​នាទី ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៦ គេ​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ខាងក្រៅ​ ជាមួយ​មិត្ត​ភ​ក្កិ​ប្រុស​ម្នាក់ ​ហើយ​បានដើរ​ចូល​ទៅ​ក្នុង​ជណ្ដើរយន្ត​ឡើង​ទៅ​ជាន់​ទី៩ ចូល​ទៅ​ក្នុង​បន្ទប់​របស់​ខ្លួន​។ ​នៅ​វេលា​ម៉ោង​០៥និង​២៥​នាទី ​គឺ​ប៉ុន្មាន​នាទី​ក្រោយមក​មិត្ត​ភ​ក្តិ ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​ តែ​ម្នាក់ឯង ​ស្រាប់តែ​នៅ​វេលា​ម៉ោង​០៦ និង​០២​នាទី​ព្រឹក ជន​រង​គ្រោះ​បាន​ធ្លាក់​ពីលើ​អគារ​មក​ក្រោម ​បណ្ដាល​ឲ្យ​បោក​ក្បាលស្លាប់​បាត់បង់​ជីវិត​ ។

នៅ​ក្នុង​បន្ទប់​ជន​រង​គ្រោះ​ សមត្ថកិច្ច​រក​ឃើញ​ម្សៅ​ស ព្រមទាំង​សម្ភារៈ​មួយ​ចំនួន ​ដែល​សង្ស័យ​ថា ជន​រង​គ្រោះ​បាន​ប្រើប្រាស់​គ្រឿងញៀន ​។

តាម​ការ​ពិនិត្យ​ទឹកនោម ​សាកសព​វិជ្ជមាន​សារធាតុ​ញៀន​ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​ផង​ដែរ​។ ​បន្ទាប់​ពី​មានការ​ត្រួតពិនិត្យ កន្លែង​កើតហេតុ សាកសព លោក​វេជ្ជបណ្ឌិត ជាង រ៉េ​ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ ​បាន​សន្និដ្ឋានថា ជនជាតិ​ចិន​រូប​នោះ ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល និង​ខ្លួនប្រាណ​ធ្ងន់ធ្ងរ គឺ​ធ្វើអត្តឃាត​លោត​ចេញពី​បន្ទប់​ជាន់​ទី​៩​។ ​សព ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕