ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជន​​ចែក​ចាយ​​​​ថ្នាំ​ញៀន​​2​នាក់​ក្នុង​នោះមាន​មន្ត្រី​ប៉ូ​លិស​ម្នាក់

13 ឆ្នាំ មុន

ខេត្ត​រតន​គិរី ៖ ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​​​នៅ​កន្លែង​ផ្សេង​គ្នា​ ក្នុង​ករណី​ជួញ​ដូរ​ថ្នាំ​ញៀន​។ ប្រ​​តិ​បត្តិ​ការ​បង្ក្រាប​ជន​សង្ស័យ​នេះ​ ដោយ​មាន​ការ​សហ​ការ​វាង​ការិយា​ល័យ​កណ្តាល​​នគរ​បាល​យុត្តិ​ធម៌​ និង​ក្រុម​ការងារ​បាន​ចុះ​បង្ក្រា​ប​ករណី​ចែក​ចាយ​គ្រឿង​ញៀន​នៅ​​ចំណុច​​មុខ ​ផ្ទះ​សំណាក់​ឆាយ​វ៉ាង​ស្ថិត​ក្នុង​ភូមិ​២ សង្កាត់​​

ខេត្ត​រតន​គិរី ៖ ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​​​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ករណី​ជួញ​ដូរ​ថ្នាំ​ញៀន​។ ប្រ​​តិ​បត្តិ​ការ​បង្ក្រាប​ជន​សង្ស័យ​នេះ​ ដោយ​មាន​ការ​សហ​ការ​វាង​ការិយា​ល័យ​កណ្តាល​​នគរ​បាល​យុត្តិ​ធម៌​ និង​ក្រុម​ការងារ​បាន​ចុះ​បង្ក្រា​ប​ករណី​ចែក​ចាយ​គ្រឿង​ញៀន​នៅ​​ចំណុច​​មុខ​ផ្ទះ​សំណាក់​ឆាយ​វ៉ាង​ស្ថិត​ក្នុង​ភូមិ​២ សង្កាត់​​ឡា​បាន​សៀក ក្រុង​បាន​លុង នៅ​ថ្ងៃ​ទី​១១ សី​ហា ២០១១ វេ​លា​ម៉ោង​១៧​និង​២០​​នាទី​។

ក្នុងប្រ​តិ​បត្តិ​ការ​នោះ​សមត្ថ​កិច្ច​​បានឃាត់​ខ្លួន​ជន​សង្ស័យ​​ម្នាក់ និង​ឆែក​ឆេរ​រក​ឃើញ​​ថ្នាំ​ញៀន​ចំនួន​២២​គ្រាប់ ម៉ា​ទឹក​កក​១​ថង់​តូច។ ​រួច​បន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​រហូត​ដល់​ម៉ោង​១៩​និង​៤០​នាទី​ថ្ងៃ​ទី​១១ សី​ហា ​សមត្ថ​កិច្ច​បានឃាត់​ខ្លួន​ជន​សង្ស័យ​បាន​​ម្នាក់​ទៀត​ នៅ​ចំណុច​បឹង​កន្សែង​ខាង​ក្រោយ​សណ្ឋា​គារ​​ឆេង​ឡុក ស្ថិត​នៅ​ភូមិ​៦ សង្កាត់​ឡា​បាន​​សៀក ក្រុង​បានលុង ​ឆែក​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​​ចំនួន​៧៣​គ្រាប់ និង​ម៉ា​ទឹក​កក​១​ថង់​តូច​។

ប្រ​ភពព័ត៌​មានពីមន្ត្រី​ប៉ូ​លិស​ការិយា​ល័យ​កណ្តាល​នគរ​បាល​យុត្តិ​​ធម៌​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​បញ្ជាក់​​ថា ជន​សង្ស័យ​ទី​១-​ឈ្មោះ​ស៊ិន រ៉ា​ម៉ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​២ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ជា​មន្ត្រី​នគរ​បាល​ខេត្ត។ ជន​សង្ស័យ​ទី​២​ឈ្មោះ​​វាំង វិ​ឆៃ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ​មាន​ទី​លំនៅ​​ភូមិ​១​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ​មុខរបរ​មិន​ពិត​ប្រា​កដ​។ ​ការ​ដក​ហូត​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​សរុប​ចំនួន​៩៥​គ្រាប់​ប្រ​ភេទ​យ៉ា​ម៉ា ​ម៉ា​ទឹក​កក ពីរ​ថង់​តូច​ និងទូរ​ស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​។

ជន​សង្ស័យ​ទាំង​ពីរ​នាក់​​ ត្រូវកម្លាំង​​ជំនាញ​ប្រ​ឆាំង​គ្រឿង​ញៀនក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់​ការ​តាម​​នី​តិ​វិធី​៕