ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសសរសៃប្រសាទ​​ផឹក​ថ្នាំ​​បំពុល​​កុក​សម្លា.ប់​ខ្លួន​

13 ឆ្នាំ មុន

​ខេត្ត​កណ្តាល​​ ៖ បុរស​​ម្នាក់​ដែល​គេធ្លាប់​​វាយ​​ត្រូវ​ក្បាល​​ម្តង​​​ដោយសារ​រឿង​ជម្លោះ​​​ ​កាលពី​ប៉ុន្មាន​​​ឆ្នាំមុន​បណ្តាល​ឱ្យ​​មាន​ជំងឺ​សរសៃ​ប្រសាទ​​ព្យាបាល​មិន ​ជា​​ ពេល​នេះ​បាន​ធ្វើ​អត្ត​ឃាត​​ដោយ​ផឹក​ថ្នាំ​បំពុល​កុក​បណ្តាល​ឱ្យ​ស្លា.ប់​​ បាត់បង់ជីវិត​ ក្រោយ​ពេល​ក្រុម​គ្រួសារ​​បញ្ជូន​​ទៅសង្គ្រោះ​​​ដល់​ពាក់​កណ្តាល​​ផ្លូវ។ ហេតុ​​ការណ៍​​នេះ​បាន​

ខេត្ត​កណ្តាល​​ ៖ បុរស​​ម្នាក់​ដែល​គេធ្លាប់​​វាយ​​ត្រូវ​ក្បាល​​ម្តង​​​ដោយសារ​រឿង​ជម្លោះ​​​​កាលពី​ប៉ុន្មាន​​​ឆ្នាំមុន​បណ្តាល​ឱ្យ​​មាន​ជំងឺ​សរសៃ​ប្រសាទ​​ព្យាបាល​មិន​ជា​​ ពេល​នេះ​បាន​ធ្វើ​អត្ត​ឃាត​​ដោយ​ផឹក​ថ្នាំ​បំពុល​កុក​បណ្តាល​ឱ្យ​ស្លាប់​​បាត់បង់ជីវិត​ ក្រោយ​ពេល​ក្រុម​គ្រួសារ​​បញ្ជូន​​ទៅសង្គ្រោះ​​​ដល់​ពាក់​កណ្តាល​​ផ្លូវ។ ហេតុ​​ការណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​​​ម៉ោង​​​១​និង​​៣០​នាទី​​រសៀល​ថ្ងៃទី​​១២ ខែសីហា ឆ្នាំ២០១១​ នៅក្នុង​ភូមិ​ត្រពាំង​ឈើ​​នាង ឃុំ​ពើក ស្រុក​អង្គ​ស្នួល ។

បុរសរូប​នោះ​ឈ្មោះ​​ប៉េង ពេញ ​អាយុ​៣១​ឆ្នាំ ប្រពន្ធ​ឈ្មោះ​​យន់ សុខឿន អាយុ​៣៣​ឆ្នាំ ​​មាន​​កូន​ស្រី​​២​នាក់​​​ សព្វ​ថ្ងៃ​​រស់​នៅ​​ក្នុង​ភូមិ​​ខាង ​លើ ។ តាម​​ប្រភព​​​ព័ត៌​មាន​​​ពីក្រុម​គ្រួសារ​​បាន​ឱ្យ​ដឹងថា ​បុរសឈ្មោះ​​ប៉េង ​ពេញ ​បាន​​យក​​​ថ្នាំ​​ដែល​​ខ្លួន​ទិញ​ទុក​សម្រាប់​​បំពុល​​សត្វ​កុក​​រយៈពេល​១ឆ្នាំ​ មក​ហើយ​ មកផឹក​សម្លាប់​ខ្លួន ប៉ុន្តែខណៈ​​នោះ​ក្រុម​គ្រួសារ​​ដឹង​ទាន់​ក៏​នាំទៅ​​កាន់​មន្ទីរពេទ្យ​​ស្រុក​អង្គ​ស្នួល​ ដើម្បី​សង្គ្រោះ​​​បន្ទាន់​​ ។ ​ពេល​ទៅ​​​​ដល់​ក្រុម​​​គ្រូពេទ្យ​​ប្រាប់​​​ថា  គ្មាន​​សមត្ថ​ភាព​​​​ព្យាបាល​​ក៏​​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ​ តែ​​ដោយសារ​មាន​សភាព​​ធ្ងន់​ធ្ងរ​​ ពេក​ពេលទៅ​ដល់​ពាក់​កណ្តាល​​ផ្លូវ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត ។

ប្រភព​ដដែល​បាន​បន្តថា  ការសម្លាប់​​ខ្លួន​​​​នេះ​​ដោយសារ​​​តែរូបគេ​​មាន​ជំងឺ​សរសៃ​​ប្រសាទ​ប្រចាំកាយ​ ដោយ​កាលពីប៉ុន្មាន​​ឆ្នាំ​មុន​បុរសនោះ​​មាន​ទំនាស់​ជាមួយអ្នកដទៃ​ ហើយ​​គេ​វាយ​​​ត្រូវ​ក្បាល​​​បណ្តាល​ឱ្យ​រង​​របួស​ធ្ងន់​ធ្ងរ​ ។ ខណៈនោះ​​​​ក្រុម​គ្រួសារ​​​ក៏នាំចូល​​​មន្ទីរពេទ្យ​​ព្យាបាល​រហូត​ជា​របួស​​​ស្រាប់​តែ​ក្លាយ​ទៅជាមនុស្ស​សរសៃ​ប្រសាទ​​​ព្យាបាល​​លែងជា​​រហូត​ មិន​​តែប៉ុណ្ណោះ​​កន្លងមក​ធ្លាប់បាន​​​វាយ​​ក្បាល​​ខ្លួន​ឯង​និង​ដេញ​វាយ​​ឪពុក​​ម្តាយ​​ទៀត​ផង ។  ​រហូតមក​ដល់​ពេល​នេះ​ជំងឺ​កាន់​តែ​​​ធ្ងន់​ធ្ងរ​​​ថែមទៀត​ ​រហូត​​លែង​ដឹង​ខុសត្រូវ​​ ក៏​​​​​​ផឹកថ្នាំ​​បំពុល​កុក​ស្លាប់​ខ្លួន​បែបនេះ​​តែម្តង ៕