ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​​លទ្ធ​ផល​​មហា​សន្និបាត​​វិសាមញ្ញ​​របស់សមាគម​​នារីកម្ពុជា​ដើម្បី​​សន្តិភាព​និងអភិវឌ្ឍន៍

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​​នៅក្រសួង​​​ការ​បរ​ទេស​​​ និង​​សហប្រតិបត្តិ​ការ​​អន្តរ​ជាតិ នាព្រឹក​ថ្ងៃទី១៣ ​សីហា ​​ឆ្នាំ​២០១១ ​មានបើក​កិច្ច​ប្រជុំដើម្បី​​ផ្សព្វ​ផ្សាយ​​អំពីលទ្ធផល​​មហា​សន្និបាត​ វិសាមញ្ញ​​របស់​ស​មាគមនារី​កម្ពុជា​​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ ​​និងប្រកាស​​សមាស​ភាពគណៈ​​កម្ម​ការ​​​សា​ខា ក្រោម​អធិបតីភាព​លោកអ៊ុច បូររិទ្ធ ​​រដ្ឋ​លេខាធិ​ការ​

រាជ​ធានីភ្នំពេញ ៖ ​​​នៅក្រសួង​​​ការ​បរ​ទេស​​​ និង​​សហប្រតិបត្តិ​ការ​​អន្តរ​ជាតិ នាព្រឹក​ថ្ងៃទី១៣ ​សីហា ​​ឆ្នាំ​២០១១ ​មានបើក​កិច្ច​ប្រជុំដើម្បី​​ផ្សព្វ​ផ្សាយ​​អំពីលទ្ធផល​​មហា​សន្និបាត​វិសាមញ្ញ​​របស់​ស​មាគមនារី​កម្ពុជា​​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ ​​និងប្រកាស​​សមាស​ភាពគណៈ​​កម្ម​ការ​​​សា​ខា ក្រោម​អធិបតីភាព​លោកអ៊ុច បូររិទ្ធ ​​រដ្ឋ​លេខាធិ​ការ​ និង​ជា​អនុប្រធាន​​គណៈ​កម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ក្រសួង​ការ​បរទេស ​និង​សហ​​​ប្រតិបត្តិ​ការ​​អន្តរ​ជាតិ ។

ក្នុង​បទឧទ្ទេស​នាម​របស់​លោក​ជំទាវស៊ុន ​សាភឿន ​​រដ្ឋលេខា​ធិការ​​ក្រសួង​​​ការ​បរទេស​​​ និង​សហប្រតិបត្តិ​ការ​​​អន្តរ​ជាតិ​​ បានលើកមក​បញ្ជាក់​អំពី​ចំណុច​​សំខាន់ៗ​  និង​ទិសដៅរបស់សមាគម​​​នារី​កម្ពុជា​ដើម្បី​សន្តិភាព​​និងអភិវឌ្ឍន៍​​​​​ដែល​ជា​ទស្សន​​វិស័យ​​គឺប្រាថ្នា​​ឱ្យ​ប្រជាជន​កម្ពុជា​រស់នៅ​​ក្នុង​​សង្គម​​មួយ​​ប្រកប​ដោយ​សុភមង្គល​ យុត្តិធម៌ សន្តិ​ភាព ​ការ​អភិវឌ្ឍ​ និងគោរពសិទ្ធិ​​​ស្មើភាព​រវាង​បុរស និងស្ត្រី ។

ក្នុងសកម្ម​ភាព​សង្គម​និងមនុស្សធម៌ លោក​ជំទាវ​​​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត​ប៊ុន រ៉ានី ​ហ៊ុន សែន ​​ប្រធាន​កិត្តិយស​​​​នៃ​សមាគម​​នារីកម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ​​​ជាកុលធីតា​​​ដ៏ឆ្នើម ​ជា​និច្ច​កាល​​បាន​និងកំពុង​បំពេញ​ការងារ​​​យ៉ាង​មមាញឹក​ប្រកប​ដោយ​បញ្ញាញាណ​​​ភ្លឺថ្លា​​​ គតិបណ្ឌិត​​​ និង​​ប្រកប​ដោយ​ទឹកចិត្ត​​​សប្បុរសធម៌​​បំផុត​ក្នុងការជួយ​សង្គ្រោះ​​​ជន​ទីទ័ល​ក្រ​​ ជនរងគ្រោះ មានទុក្ខ​លំបាក ។ លោក​ជំទាវ​តែងយកចិត្ត​ទុកដាក់​គិតគូ​រពី​​​សុខ​ទុក្ខ ​និង​ជីវភាព​​របស់គ្រួសារ​​​យុទ្ធជន​ពលី​ពិការ​ អ្នកផ្ទុក​មេរោគ​អេដស៍​​​និងក្រុមគ្រួសារ​ដោយ​សាង​សង់​លំនៅឋាន​​ និងឧបត្ថម្ភ​​​ថវិកា​​​ ព្រម​ទាំង​សម្ភារ​​ប្រើ​ប្រាស់​​ដែលត្រូវចំណាយ​ថវិកាយ៉ាង​ច្រើនសន្ធឹក​សន្ធាប់​​​ដើម្បី​ធ្វើ​ឱ្យ​​ពួកគេ​រស់នៅក្នុងស្ថានភាព​សមរម្យ ។

លោកជំទាវ​កិត្តិព្រឹទ្ធ​​​បណ្ឌិត​ បានចុះសាក​សួរ​​​សុខទុក្ខ​យុទ្ធ​ជន​ជួរមុខ​ទាំង​ជើង​​គោក ទាំង​ជើង​ទឹក​ ​ដែលកំពុង​​​​ការពារបូរណ​ភាព​ទឹកដី​យ៉ាង​ស្វិត​ស្វាញ ​។ ​ លោក​ជំទាវ​បាន​ធ្វើ​ជាគំរូ​ក្នុង​​ការ​​​​​លើក​កម្ពស់​​​សីលធម៌​​​សង្គម ​ថែរក្សា​​ទំនៀម​ទម្លាប់ ​​ប្រពៃណី​​​វប្បធម៌​ សាសនារបស់​ជាតិ​​​ និងជំរុ​ញ​​​ចលនា​​​កែ​លំអ​​​​សង្គម​​ដើម្បី​កាត់​បន្ថយ​ភាព​អសកម្ម​ដែលកំពុង​តែ​​កើត​មានទាំង​អំពើ​​ហិង្សា​ក្នុងគ្រួសារ​​​ ការជួញ​ដូរ​ស្ត្រី និង​កុមារ​​ ការ​សេព​គ្រឿង​ញៀន និងពេស្យា​ចារ ដែលកំពុង​តែ​ជះ​ឥទ្ធិពល​​មិនល្អ​ដល់ការ​រីកចម្រើន សុវត្ថិភាព​​ និង​សេចក្តី​ថ្លៃថ្នូរ​​របស់​ស្ត្រី និងកុមារ ។

លោក​ជំទាវស៊ុន សាភឿន មាន​ប្រសាសន៍​ទៀត​ថា ​សមា​គម​នារីកម្ពុជា​​ដើម្បី​សន្តិភាពនិង​អភិ​​វឌ្ឍន៍​​​​​មានមោទនភាព​​ និងភ័ព្វ​សំណាង​​ណាស់​ ដោយ​មាន​សម្តេច​ទាំង​បី​ជាប្រមុខ​ដឹកនាំ​​ប្រកប​ដោយ​​បញ្ញាញាណ​​ គតិបណ្ឌិត​​​ គុណ​ធម៌ ​ជា​កម្លាំង​​ចល​ករ​ ជាគំរូ​​​ល្អ​សម្រាប់​​បង​ប្អូន​​​នារី​គ្រប់រូប ​មាន​កម្ម​វិធី​​នយោ​បាយ​ និងការ​ដឹកនាំ​​​ដ៏ត្រឹមត្រូវ​​​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ជា​ត្រី​វិស័យ​​ មាន​​សម្តេច​​អគ្គ​​មហា​សេនាបតី​​តេជោ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​​​ដ៏ឆ្នើម​​​ដែល​​​តែង​តែ​យក​ចិត្តទុក​ដាក់​​​​ លើកតម្កើង​នារី លើកកម្ពស់​តួនាទី​ជា​ង​​សម័យណាៗ​ទាំងអស់ ។

លោកអ៊ុច បូររិទ្ធ ​​​​បានសម្តែង​នូវ​ការ​កោត​សរសើរ​​​តួនាទី​​ និង​សកម្ម​ភាព​​របស់​សមា​គម​នារី​កម្ពុជា​ដែល​បានវិវត្តន៍​​​ និងប្រែប្រួល​ទៅ​តាម​​​សភាព​ការណ៍​​​នយោបាយ​​​ ​ហើយ​ជា​និច្ច​កាល​​រក្សា​បាន​យ៉ាង​ខ្ជាប់ខ្ជួន​​នូវទស្សន​វិជ្ជា​​ និង​ជំហរ​​រឹង​មាំ​ក្នុងការ​អនុវត្តតាម​គោលនយោ​បាយ​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ និងក្នុង​គោល​បំណង​​​​សម្រេច​ឱ្យបាន​នូវ​ទស្សនវិស័យ​​បេសក​កម្ម​​​ និង​គោលដៅ ។ ​ទស្សន​វិស័យ គឺប្រាថ្នា​​​ឱ្យ​ប្រជា​ជនកម្ពុជា ​រស់នៅ​ក្នុងសង្គម​មួយប្រកប​ដោយ​​សុភមង្គល​ ​​សុខភាពល្អ ​យុត្តិធម៌ ​សន្តិភាព ការ​អភិវឌ្ឍ ​និង​គោរព​​​សិទ្ធិ​​ស្មើ​ភាព​​រវាង​បុរស ​និង​ស្ត្រី ។ លើក​កម្ពស់​​ស្ថាន​​ភាព​ស្ត្រី​នៅកម្ពុជា​​ដោយ​​បង្កើន​​ការជឿជាក់​​ទុកចិត្ត​​​លើ​ខ្លួន​ឯង ​ដើម្បី​​ក្លាយ​ជា​អ្នកដឹកនាំ​​ដែលមាន​ភាពម្ចាស់​ការ និង​មាន​សិទ្ធិ​​​ក្នុងការ​បែង​ចែក​​ និងទទួលបាន​ដោយសម​ធម៌ ​នូវធនធាន​និងផលប្រយោជន៍​​​គ្រប់ការ​ចូ​ល​រួម​​យ៉ាង​សកម្ម​ក្នុងសកម្ម​ភាពសង្គម វប្បធម៌​សេដ្ឋ​​កិច្ច ​និង​នយោ​បាយ​​ចាប់តាំង​​ពីថ្នាក់​​​ជាតិ​ដល់​ក្រោម​ជាតិ​​ និងអន្តរជាតិ​​​ ។ ជាមួយ​នេះ ​កាត់​​បន្ថយ​​​ភាព​​​​​ងាយ​រងគ្រោះ​​របស់ស្ត្រី​​​ និង​កុមារ​​​ដើម្បី​លើកកម្ពស់​ស្ថាន​ភាព​​​​សុខភាព​​ និង​ជីវភាព​ឱ្យ​កាន់​តែ​ប្រសើរ​​ឡើង ។

លោក​រដ្ឋ​លេខាធិការ​គូសបញ្ជាក់​​ថា ​​ចលនា​នារ​ី​​បាន​ក្លាយ​ទៅ​ជា​កម្លាំង​ដ៏​​ស្រួចស្រ​ាល​​​់ ​និង​មានសក្តានុពល​​ដ៏ធំធេង​​ក្នុង​ការ​​តស៊ូ​​​នយោបាយ ​​និងការធ្វើ​​​​ចលនា​​កៀងគរ​​កម្លាំងគាំទ្រ​​ ​ធនធាន ​ថវិកា ​និងសម្ភារ​​ ដើម្បី​សកម្ម​ភាព​បម្រើ​ផល​ប្រយោជន៍​​​ស្ត្រី និងកុមារ​ឱ្យបាន​​​ល្អ និង​ដើម្បីរួម​ចំណែក​​ការ​ពារ​សមិទ្ធផល​ដ៏ធំធេង​​​មិន​អាច​កាត់​​ថ្លៃ​បាន ខិតខំ​ពង្រឹង​​​សមត្ថភាព​​ឱ្យ​មានការប្រែ​ប្រួល​​​រីកចម្រើន​​គ្រប់វិស័យ ។ ​​ចូល​រួម​ធ្វើ​​សកម្ម​ភាព​នយោបាយ​សង្គម​​ និង​អភិវឌ្ឍន៍​​ ចុះជាប់​​មូល​ដ្ឋាន ​​ជួបប្រជាជន​​ និងនារី​ ព្រមទាំង​​ជួយ​ដោះ​​ស្រាយ​​ការ​លំបាក​​របស់ពួកគាត់​តាម​មុខ​សញ្ញា​រៀងៗ​​ខ្លួន ៕