កាសែតឥណ្ឌូណេស៊ី THE JAKARTA POST រាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃទី១៣ សីហា បានបង្កើនកម្រិតប្រកាសអាសន្នភ្នំភ្លើង MONT PAPANDA-YAN នៅហ្គារូត ខេត្តជ្វាខាងលិចពីកម្រិត២មកកម្រិត៣ ។
មជ្ឈមណ្ឌលសិក្សាភ្នំភ្លើង និងភូមិសាស្ត្របង្ការគ្រោះមហន្តរាយ PVMGB របស់ឥណ្ឌូណេស៊ីបានបង្កើនកម្រិតប្រកាសអាសន្នភ្នំភ្លើងនេះកាលពីថ្ងៃទី១៣ សីហា វេលាម៉ោង៤ព្រឹកម៉ោងក្នុងស្រុក ។ ប្រមុខរបស់ PVMGB លោកស៊ូរ៉ូណូ បានណែនាំដល់អ្នកទេសចរ និងប្រជាជនទាំងអស់ឱ្យស្ថិតនៅក្រៅតំបន់រសើបក្នុងរង្វង់២គីឡូម៉ែត្រពីមាត់រណ្តៅភ្នំភ្លើង PAPANDA-YAN។ ការបង្កើនកម្រិតប្រកាសអាសន្ននេះដោយសារការកើនឡើងនៃសកម្មភាពរបស់ភ្នំភ្លើងនោះដែលកត់សម្គាល់ឃើញនៅមាត់ភ្នំភ្លើង ។ មានហុយចេញឧស្ម័ន និងមានការញ័ររង្គើរកាន់តែខ្លាំង។ គេបានអំពាវនាវដល់ប្រជាជនឱ្យស្ថិតក្នុងភាពស្ងប់ស្ងៀម ហើយរង់ចាំការណែនាំថ្មីៗរបស់អាជ្ញាធរ៕
ចែករំលែកព័តមាននេះ