ខេត្តតាកែវ ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ រួមជាមួយអាជ្ញាធរដែនដី និងក្រុមការងារបច្ចេកទេសបោះតម្រុយបង្គោលតម្រាយផ្លូវព្រែកជីកហ្វូណនតេជោ បានអញ្ជើញចុះពិនិត្យ និងបោះបង្គោលតម្រុយថ្មី ដែលមានសរុបចំនួន ១៤២បង្គោល ដោយផ្ទាល់នៅទីតាំងភូមិសាស្ត្រជាក់ស្តែង ។
នៅក្នុងឱកាសចុះពិនិត្យទីតាំងផ្ទាល់នោះ លោក វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់ថា ការចុះបោះបង្គោលតម្រុយថ្មីបន្ថែមនៅពេលនេះ គឺជាការអនុវត្តការងារបច្ចេកទេសយ៉ាងយកចិត្តទុកដាក់បំផុត ដោយក្នុងនោះក្រុមការងារ បានសម្រេចដកបង្គោលតម្រុយចាស់ចំនួន ១៩បង្គោលចេញ ដើម្បីធ្វើការតម្រង់ និងកែសម្រួលខ្សែផ្លូវទឹកឡើងវិញ ក្នុងគោលបំណងកាត់បន្ថយ និងបង្រួមផលប៉ះពាល់មកលើដីធ្លី ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យមកនៅកម្រិតទាបបំផុតតាម ដែលអាចធ្វើទៅបាន ។
លោកអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម យោងទៅតាមបទដ្ឋានបច្ចេកទេស និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។
ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងអស់ ដែលតែងតែបង្ហាញនូវស្មារតីសហការ រួមជើងព្រមគ្នា និងគាំទ្រយ៉ាងពេញទំហឹងដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ” មួយនេះ ដែលជាកេរម រតកដ៏មានតម្លៃ និងផ្តល់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់ ទៅថ្ងៃមុខ ៕









ចែករំលែកព័តមាននេះ