ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​​ជន​៨​នាក់ ជិះ​ម៉ូត​ដេញ​តាម​ជន​រង​គ្រោះ​និង​ស្រែ​ក​គំរា.ម ​បណ្តាលឱ្យ​​ដួ.ល​របួស​៣​នាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​៨​នាក់​ក្នុង​ចំណោម​បក្សពួក​ជា​ច្រើន​នាក់​ត្រូវ​បាន កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ ខ្លួន​បន្ទាប់​ពី​ជិៈ​ម៉ូតូ​ដេញ​តាម​ជន​រង​គ្រោះ​និង​ស្រែក​គំរាម​ឲ្យ​ឈប់​បណ្ដា​ឲ្យ​ជន​រង​គ្រោះភ័យ បើក​ម៉ូតូ​គេចខ្លួន​ទៅ​បុក ខឿន​ចិញ្ចើម បណ្តាល​អោយ​ដួល​បោក​ទៅ​លើ​ថ្នល់​រង​របួស​៣​នាក់​។

ហេតុការណ៍ ហិង្សា​ដោយ​ចេតនា​(​ជិះ​ម៉ូតូ​ដេញ បណ្តាល​អោយ​ជន​រង​គ្រោះ ដួល​ម៉ូតូ រង​របួស​)​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​០១​និង​៣០​នាទី​យប់ រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៦​នៅ​ចំណុច​មុខ​ផ្សារ​ទឹកថ្លា ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ ឃាត់ខ្លួន ១.​ឈ្មោះ កែវ សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស ,២.​ឈ្មោះ វ៉ា​ត រ៉ា​សាន់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស ,៣,​ឈ្មោះ សម្បត្តិ សុខសាន្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ ដឹក​អីវ៉ាន់, ៤-ឈ្មោះ ធី ម៉ា​នុ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស ,៥.​ឈ្មោះ ឃិ​ន សុខ​លី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ ជាង​ឡាន ,៦-ឈ្មោះ រ៉េ​ត ហេង​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ដឹក​អីវ៉ាន់​,៧,​ឈ្មោះ បឿន វ​ណ្ឌី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ ដឹក​អីវ៉ាន់​និង​៨.​ឈ្មោះ ជា ម៉េ​ង​ហ៊​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ដឹក​អីវ៉ាន់​។

ចំណែក​ជន​រង​គ្រោះ ១-ឈ្មោះ អុ​ន សំណាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​, ២-ឈ្មោះ រ៉េ​ង ស៊ីវ​ហ្វុ​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង៣,​ឈ្មោះ ម៉ៅ ពន្លឺ ភេទ​ប្រុស អាយុ​១២១​ឆ្នាំ មុខរបរ លក់ដូរ​បាន​រង​របួស​រលាត់​ដៃជើង​។

តាម​នគរបាល​ខណ្ឌ​សែន​សុខ​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​៨​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ទឹកថ្លា ចុះ​អន្តរ​គម​ន៍ ឃាត់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​ជិះ​ម៉ូតូ​ដេញ បណ្តាល​អោយ​ជន​រង​គ្រោះ ដួល​ម៉ូតូ រង​របួស​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​រួម​បក្សពួក ជិៈ​ម៉ូតូ​មក​ពីដើរ​លេង​នៅ​កោះន​រា ក្នុង​គោលបំណង ត្រឡប់​ទៅ​ផ្ទះ​ស្នាក់​នៅ​រៀង​ៗ​ខ្លួន​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌ​កំ​បូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​( ផ្លូវជាតិ​លេខ​៣)​។ ពេល​ធ្វើ​ដំណើរ​ជិត​ដល់​ស្ពាន​អាកាស​៧​មក​រា ក្នុង​ពី​ទិស​ខាងកើត​ទៅ​ទិស​លិច ខណៈនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ជា​ច្រើន​នាក់​ហើយ​មក​ធាក់​ម៉ូតូ​ម៉ា​កនិច​របស់ ជនសង្ស័យ​ឈ្មោះ កែវ សុ​វ​ណ្ណា​រ៉ា ឌុ​ប​ជនសង្ស័យ​ឈ្មោះ វ៉ា​ត រ៉ា​សាន់ បណ្តាល​អោយ
ដួល​ម៉ូតូ​បោក​ទៅ លើ​ផ្លូវ​លើ​ស្ពាន​អាកាស របួស​ដាច់​រលាត់​ដៃជើង ហើយ​ក្រុម​ជន​បង្ក​បាន​គេចខ្លួន​បាត់​។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា ខណៈនោះ​ក្រុម​ជនសង្ស័យ​និង​បក្សពួក​ក៍បាន​ជិះ​ម៉ូតូ​ដេញ​តាមតែ​តាម​ពុំ​ទាន់ ដល់​ម្តុំ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក៏​ឃើញ​ជន​រង​គ្រោះ​ទាំង​៣​នាក់ ១,​ឈ្មោះ អុ​ន សំណាង ២.​ឈ្មោះ រ៉េ ត ស៊ីវ​ហ្វុ​ង ៣,​ឈ្មោះ ម៉ៅ ពន្លឺ ជិះ​ម៉ូតូ​០១​គ្រឿង​ ធុន​សេ​១២៥ សង្ស័យ​ជា​បក្សពួក​ជន​បង្ក ពេល​នោះ បាន​ដេញ​និង​ស្រែកហៅ​ជន​រង​គ្រោះ​ឲ្យ​ឈប់ ដោយ​ភ័យ​ពេក ជន​រង​គ្រោះ​ទាំង​បី​នាក់ បន្ថែម​ល្បឿន​ជិះម៉ូតូ​ទៅ​មុខ រ៉េ​ចង្កូត​ម៉ូតូ​ទៅ​បុក​ខឿន​ចិញ្ចើម បណ្តាល​អោយ ដួល​ម៉ូតូ បោក​ទៅ​លើ​ផ្លូវ របួស​ដាច់រ​លាត់ដៃ និង​មុខមាត់ ហើយ​ក៏​ផ្អើល​ឆោឡោ​ឡើង សមត្ថកិច្ច​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ទឹកថ្លា ក៍បាន​ចុះ​អន្តរ​គម​ន៍ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៨​នាក់ រួម​ទាំង​ម៉ូតូ​០៤​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់ ៕​