ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​កាស​ទទួល​ស្គាល់​ស​មាស​​ភាពគណៈ​កម្មា​ធិ​ការ​សមា​គ​ម​​យុវជន​សង្កាត់​ទាំង​11

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សាល​ប្រ​ជុំ​សា​លា​ខណ្ឌ​ដូន​ពេញ​មាន​ធ្វើពិ​ធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការសមាគមយុវជនសង្កាត់ទាំង១១ ក្នុង​ខណ្ឌ​ដូន​ពេញ​​កាល​ពីរ​សៀល​​ថ្ងៃទី១២ សីហា ​ឆ្នាំ២០១១​ក្រោម​អធិ​ប​តីភាពលោកជីវ កេង ប្រធានសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និងជាអនុប្រធានក្រុមការ​ងារ​ជួយ​ខណ្ឌ​ដូន​

រាជធានី​ភ្នំពេញ ៖ នៅ​សាល​ប្រ​ជុំ​សា​លា​ខណ្ឌ​ដូន​ពេញ​មាន​ធ្វើពិ​ធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការសមាគមយុវជនសង្កាត់ទាំង១១ ក្នុង​ខណ្ឌ​ដូន​ពេញ​​កាល​ពីរ​សៀល​​ថ្ងៃទី១២ សីហា ​ឆ្នាំ២០១១​ក្រោម​អធិ​ប​តីភាពលោកជីវ កេង ប្រធានសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និងជាអនុប្រធានក្រុមការ​ងារ​ជួយ​ខណ្ឌ​ដូន​ពេញ ​លោកផន សូគីម ប្រធាន​សមាគមយុវជនកម្ពុជារាជធានីភ្នំពេញ លោក​សុខ ​សម្បត្តិប្រធានគណៈកម្មាធិការបក្ស​ខណ្ឌ​ដូន​ពេញលោក​ហែម អាន ប្រធានក្រុម​ប្រឹក្សា​ខណ្ឌ​និង​​មាន​ការ​ចូល​រួម​ពីសមា​ជិក សមាជិការ​គណៈ​កម្មាធិការ​សមាគម​យុវជនខណ្ឌ និង​សង្កាត់​ទាំង​១១។

លោកសុខ ពេញវុធ ប្រធាន​គណៈ​កម្មា​ធិការ​​សមាគម​យុវ​ជន​ខណ្ឌ​ដូនពេញបានថ្លែងថា ​ដោយ​មើល​ឃើញ​អំពី​សក្តា​នុពល​ដែល​មិន​អាច​ខ្វះ​បានចំពោះយុវ​ជន​នៅក្នុង​សកម្មភា​ព​នយោ​បាយ​​និង​សក​ម្មភាព​អភិវឌ្ឍន៍​ប្រទេស​ជាតិក៏ដូច​ជាការ​រួម​ចំណែក​ពង្រឹង​ពង្រីក​​ឥទ្ធិពល​ប្រ​ជា​ប្រិយ​ភាពរបស់គណ​បក្ស​ពិសេស​លើក​កម្ពស់​តួនាទី​របស់យុវ​ជន​ឱ្យ​ក្លាយ​ទៅជាកម្លាំងស្នូល និង​យក​ចិត្តទុក​ដាក់​ចំពោះ​ការ​អប់រំ​ចំណេះ​ដឹង ចំណេះធ្វើ និងសីល​ធម៌ដល់យុវជននោះសមាគម​យុវជន​កម្ពុជា​បាន​សំរេច​រៀប​ចំបង្កើត​គណៈ​កម្មាធិការ​សមាគម​យុវ​ជនរាជធានី ខណ្ឌ សង្កាត់ ភូមិបន្ថែមទៀត។

ការកសាង​និង​ពង្រីក​កម្លាំង​យុវ​ជន​ដែល​ជា​សសរទ្រូងរបស់ប្រទេសជាតិ ជា​សមាស​ភាព​មួយដ៏សំខាន់ដែលនាំឱ្យគណបក្ស​ប្រជា​ជនកម្ពុជាទទួលបានជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើសតំណាង​រាស្រ្ត និងបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​​សង្កាត់នាពេលកន្លងមក។ ដោយ​ឡែកស​មា​​គម​យុវជនកម្ពុជាខណ្ឌដូនពេញ ត្រូវ​បាន​បង្កើត​ឡើងដោយ​អនុលោម​តាម​លិខិត​លេខ​០២សរសយកធភ ចុះ​ថ្ងៃទី​២៦ ​មករា​ឆ្នាំ២០១០ ​​របស់សមាគម​យុវជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ។ សមាគម​យុវជន​កម្ពុជា​ខណ្ឌ​ដូន​ពេញ​មាន​​សមាស​ភាព​ចំនួន​​១១​រូប ​ដែល​ដឹក​នាំ​ដោយ​ប្រធាន១រូប  អនុប្រធាន១រូប  សមាជិក​អចិន្ត្រៃយ៍១រូប និង​សមា​ជិក ស​មាជិកា ​ចំនួន​៧រូប​​​ ក្នុង​នោះ​មាន​ស្រី១​​រូប។ ទិសដៅ​អនុវត្ត​របស់​គណៈ​កម្មា​ធិ​ការ​​សមា​គម​យុវជន​កម្ពុជា​ខណ្ឌដូនពេញ គឺ​ត្រៀម​ចេញ​សេចក្តី​សម្រេច​និង​ធ្វើពិធីប្រកាសទទួលស្គាល់​សមាស​ភាពសមាគមយុវជនភូមិទាំង១២៤ភូមិ លើ១៣៤ភូមិ ដែលបាន​កសាងរួច។

បន្តលើក​ទឹក​ចិត្ត​យុវ​ជន​ដើម្បី​ឱ្យ​​ចូល​រួមប្រកួត​ប្រជែង​ជ្រើស​រើស​វា​គ្មិន​ថ្នាក់​ខណ្ឌ​ថ្នាក់រាជធានីក៏ដូច​ជា​ថ្នាក់​ជាតិ។ ​បន្ត​ការ​បណ្តុះ​បណ្តាលអំពីលក្ខន្តិកៈ គោល​នយោ​បាយ​គណ​បក្ស និង​សមា​គមយុវ​ជន​កម្ពុជា ​ដល់​សមា​សភាពគណៈ​កម្មា​ធិការ​សមា​គម​យុវ​ជន​សង្កាត់​ភូមិ ដែលបានប្រកាសទទួលស្គាល់រួច។ បន្ត​​ជំរុញ​សមា​គម​យុវជន​សង្កាត់ ឱ្យរៀប​ចំកិច្ច​ប្រជុំ​ប្រចាំ​ខែធ្វើ​ផែន​​ការ​ការងារ​​ប្រចាំខែ​និង​ទិស​ដៅ​របស់​ខ្លួន​ឱ្យ​បាន​ទៀង​ទាត់។ បន្ត​ពង្រីក​សមា​ជិក​យុវ​ជន​នៅក្នុងមូលដ្ឋានឱ្យ​ចូល​ជា​សមាជិក​នៃ​សមា​​គមយុវជនភូមិ-សង្កាត់ ដើម្បីកសាង​កម្លាំង​យុវ​ជន​ទាំងនេះចូលជាសមាជិកគណ​បក្ស​ប្រជា​ជន​កម្ពុជា។ ជំរុញ​ឱ្យ​ទៅ​ចុះ​ឈ្មោះបោះឆ្នោត និង​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យ​បានគ្រប់គ្នា។ ​បន្ត​បំផុស​យុវ​ជន​ឱ្យ​ចូល​រួម​ក្នុង​សកម្មភាពសំខាន់ៗក្នុងសង្គម។

តំណាង​គណៈ​កម្មាធិការ​សមាគម​យុវ​ជនកម្ពុជាសង្កាត់ទាំង​១១​បាន​ឡើង​ប្តេជ្ញា​ចិត្ត​​ដឹង​គុណ​គណ​បក្ស​ប្រជា​ជន​កម្ពុជាជារៀងរហូត និង​គាំទ្រ​ឥត​ងាក​រេចំពោះ​បេក្ខ​ភាព​​សម្តេច​អគ្គម​ហា​សេនា​បតីតេជោហ៊ុន​ សែន ជានាយក​រដ្ឋ​មន្រ្តី​សម្រាប់​អាណត្តិ​ក្រោយ​ទៀត។​ នៅ​ក្នុង​ឱកាស​នោះ​គណៈ​អធិប​តីបាន​កោត​សរ​សើរដល់​គណៈ​កម្មាធិការ​សមាគម​យុវជន​កម្ពុជា​សង្កាត់​​ទាំង​១១ និងសុំឱ្យមានជំនឿជឿជាក់ក្នុង​ការ​រួម​ចំណែក​អនុវត្តកម្មវិធីនយោបាយរបស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក៏ដូច​ជា​សមាគម​យុវជន​​កម្ពុជា។

លោកជីវ កេង ប្រធាន​សា​លា​ដំបូង​រាជធានី​ភ្នំពេញ​និងជាអនុប្រ​ធានក្រុម​ការងារ​ចុះជួយខណ្ឌដូនពេញ បានឧបត្ថម្ភ​ថវិកា​ចំនួន​១.២៥០​​ដុល្លា​រ ដល់សមាគមយុវជន ខណ្ឌ​ដូន​ពេញក្នុង​ការរៀប​ចំកម្មវិធីខាងលើ៕