ត្រឹម១សប្តាហ៍! ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៦ម៉ឺននាក់ មកលេងកម្សាន្តខេត្តកំពង់ស្ពឺ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ គិតត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ នានានិងស្នាក់នៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺប្រមាណជាង៦ម៉ឺននាក់។
នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ គិតចាប់ពីថ្ងៃទី១៣ ខែ តុលាដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរណ៍សរុប ចំនួន៦៣,២១០នាក់ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ(ស្នាក់នៅ) មានចំនួន៣,៣៥០នាក់ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ដើរកម្សាន្តវិលល្ងាចមានចំនួន ៥៩,៥១០នាក់ ទេសចរណ៍ បរទេស មានចំនួន៣៥០នាក់ផងដែរ។
ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ មានអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ហើយចំណែកការលក់ដូរ ម្ហូបអាហារ នៅតាមបណ្តាលសហគមន៍នានា និងតំបន់ទេសចរណ៍មានតម្លៃសមរម្យ៕







ចែករំលែកព័តមាននេះ