ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់!​ និស្សិតពេទ្យ១រូប ជួបគ្រោះអកុសល​ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេ​ញ ៖ និស្សិត​​ពេទ្យ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ ខណៈ​ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​រថយន្ត​ដឹក​ជញ្ជូន​សម្ភាររបស់​ក្រុមហ៊ុន វិ​រៈ​ប៊ុ​ន​ថាំ បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង កៀប​​ជាប់​ពីមុខ​អូស​ជា​ច្រើន​ម៉ែត្រ​ ភ្លាម​ៗ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោ៤ទៀប​​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ១៨ ខែតុលា​ ឆ្នាំ​២០២៦ ​ស្ថិត​តាម​បណ្តោយមហាវិថី​សហព័ន្ធ​រុ​ស្សី​ ត្រង់​ចំណុច​មុខ​សាលាសង្កាត់​កា​កាប​ទី​១ ភូមិ​តា​ងួ​ន​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សព​រង​គ្រោះ​ឈ្មោះ កា ប៊ី​ឡា ភេទ​ប្រុស ​អាយុ ២៥ ឆ្នាំ​ជា​និស្សិត​ពេទ្យផ្នែកវេជ្ជបណ្ឌិត​ទូទៅ ជំនាន់​ទី​១២​ឆ្នាំ​ទី៦ ស្រុក​កំណើត​ភូមិ​បា​រាជ ឃុំ​កំពង់លាវ ស្រុក​កំពង់លាវ ខេត្តព្រៃវែង​ ។ ជនរងគ្រោះ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ PCX​ ព​ណ៍​ខ្មៅ​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​PCX​ព​ណ៍​ខ្មៅ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​​ លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ​ព​ណ៍​ទឹកក្រូច ពាក់​ស្លាក​លេខ​ ភ្នំពេញ ​3J-5552​ ជា​រថយន្ត​របស់​ក្រុម​ហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំ​ ធ្វើ​ដំណើ​ស្របគ្នា​មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​យ៉ាង​ពេញទំហឹង​ បណ្តាល​អោយ​ខ្ទាតជន​រង​គ្រោះ​បោក​ទៅ​លើ​ផ្ទាំង​កញ្ចក់​ខាង​មុខ​រថយន្ត​ហើយ​ជន​រង​គ្រោះ​ធ្លាក់​បោក​ទៅ​និង​ថ្នល់​ស្លា​ប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ប្រភព​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ម៉ូតូ​កៀប​​ជាប់​ពីមុខ​រថយន្ត​ ហើយ​អ្នកបើកបរ​មិន​ព្រម​ឈប់​រថយន្ត​នោះ​ទេ​ ថែម​ទាំង​បន្ថែម​ល្បឿន​ទៅ​មុខ​អូស​ម៉ូតូ​កៀប​​ជាប់​ទៅ​មុខ​ប្រហែល​៥០០​ម៉ែត្រ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​បាន ក្រោយមក​អ្នកបើកបរ​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

​ក្រោយពេលកើតហេតុ ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ បាន​ចុះ​ធ្វើការ​វាស់វែង រួច​នាំ​យក​រថយន្ត​និង​ម៉ូតូ​ ​ទៅ​រក្សា​ទុក ​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយទៀត ។ ចំណែក​​សពជនរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕