ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ប៉ា​ឡេ​ស្ទីន​​នឹង​ស្នើ​​សុំ​ចូល​ជា​​សមា​ជិក​​អ.ស.ប​​ថ្ងៃ​20 ​កញ្ញា

13 ឆ្នាំ មុន

ពួក​ប៉ា​ឡេ​ស្ទីន​នឹង​ដាក់​សំណើ​មួយជូន​ចំពោះ​អគ្គ​លេខា​ធិការ​អ.ស.ប​ លោក​បាន គីមូន នា​ថ្ងៃ​ទី​២០ កញ្ញា ខាង​មុខ​នេះ​ក្នុង​ថ្ងៃ​បើក​មហា​សន្និ​បាត​អ.ស.ប​នៅ​ក្រុង​ញ៉ូវ​យ៉ក​សុំ​ចូល​ជា​សមា​ជីក​អ.ស.ប​។ រដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ា​ឡេស្ទីន​ លោក​រីយ៉ាដ អាល់​ម៉ាលី​គី​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៣ សីហា ថា ពេល​នេះ​វា​ក្លាយ​ជា​ផ្លូវ​ការ​ហើយ ដោយពល​រដ្ឋ​ប៉ា​ឡេ​ស្ទីន

ពួក​ប៉ា​ឡេ​ស្ទីន​នឹង​ដាក់​សំណើ​មួយជូន​ចំពោះ​អគ្គ​លេខា​ធិការ​អ.ស.ប​ លោក​បាន គីមូន នា​ថ្ងៃ​ទី​២០ កញ្ញា ខាង​មុខ​នេះ​ក្នុង​ថ្ងៃ​បើក​មហា​សន្និ​បាត​អ.ស.ប​នៅ​ក្រុង​ញ៉ូវ​យ៉ក​សុំ​ចូល​ជា​សមា​ជីក​អ.ស.ប​។ រដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ា​ឡេស្ទីន​ លោក​រីយ៉ាដ អាល់​ម៉ាលី​គី​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៣ សីហា ថា ពេល​នេះ​វា​ក្លាយ​ជា​ផ្លូវ​ការ​ហើយ ដោយពល​រដ្ឋ​ប៉ា​ឡេ​ស្ទីន​នឹង​ដាក់​សំណើ​សុំ​ចូល​ជា​សមា​ជិក​ពេញ​លេញ​របស់​អ.ស.ប​នា​ថ្ងៃ​ទី​២០ កញ្ញា ខាង​មុខ​នេះ​។

សំណើ​នោះ​នឹង​ប្រគល់​ជូន​អគ្គ​លេខា​ធិការ​អ.ស.ប​ លោក​បាន គីមូន នា​ថ្ងៃ​បើក​មហា​សន្និ​បាត​អ.ស.ប​នៅ​ក្រុង​ញូវ​យ៉ក​។​ ពល​រដ្ឋ​ប៉ា​ឡេស្ទីន​ចង់​ឱ្យ​ទទួល​បាន​ការ​ចូល​ជា​សមា​ជិក​ពេញ​សិទ្ធិ​របស់​អ.ស.ប​ និង​ការ​ទទួល​ស្គាល់​ប៉ា​ឡេស្ទីន​ក្នុង​ព្រំ​ដែន​ខែ​មិថុនា ឆ្នាំ​១៩៦៧ មុន​សង្គ្រាម​៦​ថ្ងៃ​ពោល​រួម​មាន​តំបន់​ស៊ីស​ហ្ស៊ក​ដា​នី​ ជ្រោយ​ហ្គា​ហ្សា​ និង​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាង​កើត។

សហ​រដ្ឋ​អាមេរិក​បាន​ប្រឆាំង​ចំពោះ​សំណើ​មួយ​បែប​នេះ​ដែល​ទទួល​ការ​គាំ​ទ្រ​ពី​ប្រទេស​ជា​ច្រើន។ ប្រទេស​ជាង​១០០​ត្រៀម​ទទួល​ស្គាល់​ប៉ា​ឡេ​ស្ទីន​ជា​រដ្ឋ​ឯក​រាជ្យ​មួយ​។ ម្យ៉ាង​ទៀត​ធនា​គារ​ពិភព​លោក​ IMF និង​អ.ស.ប​ក្នុង​របាយ​ការណ៍​៣​ចេញ​ផ្សាយ​កាល​​ពី​និទាឃរដូវ​កន្លង​មក​នេះ​អះ​អាង​ថា នាយក​រដ្ឋ​មន្ត្រី​ប៉ា​ឡេ​ស្ទីន​លោក​សាឡាម​ ហ្វៃ​យ៉ាក​ អាច​បង្កើត​ស្ថាប័ន​នយោ​​បាយ​នានា​ដែល​ចាំ​បាច់​សម្រាប់​បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទីន​មួយ​ ៕