ផលិតផលកសិកម្មជាប្រភេទមើម ដែលកសិករកម្ពុជាដាំ ហើយប្រមូលផលបានមានច្រើនប្រភេទ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ផលិតផលមើមដែលកម្ពុជារកទីផ្សារបាន គឺមានតែមួយទេ គឺដំឡូងមី ។
ស្ថិតិបានបង្ហាញថា នៅក្នុងរង្វង់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាអាចនាំចេញផលិតផលដំឡូងមីសរុបប្រមាណជា៥៣១លានដុល្លារ មានកំណើនកើនឡើងប្រមាណជា៣,៤៣ ភាគរយ ។
រហូតមកដល់ពេលនេះ ផលិតផលកសិកម្មប្រភេទមើម ដែលកសិករដាំ និងប្រមូលផលបានក្រៅពីដំឡូងមី គឺមានដំឡូងជ្វា និងដំឡូងផ្សេងៗរួមទាំងដំឡូងបារាំង សណ្តែកដី ពពួកត្រាវ ការ៉ុត ខ្ទឹមបារាំង ជាដើម ប៉ុន្តែផលិតផលទាំងនោះ គឺសម្រាប់តែទីផ្សារនៅក្នុងស្រុក ៕
ចែករំលែកព័តមាននេះ