ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធិបរិស័ទ ! បុណ្យកឋិនទានជិតមកដល់ហើយ

1 អាទិត្យ មុន

ឆ្នាំ​នេះ បុណ្យ​កឋិនទាន​ចាប់ផ្តើម​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គា​រ៍ ១​រោច ខែអស្សុជ ដល់​ថ្ងៃ​អង្គា​រ៍ ១៥​កើត ខែកត្តិក ឆ្នាំមមី ឆស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែតុលា ដល់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ ។

មក​ដល់​ពេល​នេះ សំបុត្រ​បុណ្យ​នេះ ​បាន​កំពុង​តែ​បោះ​ពុ​ម្ភ និង​ចែកចាយ​ជា​បន្តបន្ទាប់​ហើយ សូម​ត្រៀម​បច្ច័យ និង​ទេយ្យវត្ថុ​ផ្សេង​ៗ ដើម្បី​ដង្ហែរ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដែល​កំពុង​គង់​ចាំ​ព្រះ​វស្សា នៅ​តាម​វត្ត​អារាម​នានា​នៅ​ទូ​ទាំង​ប្រទេស ។

កឋិនទាន គឺជា​បុណ្យប្រពៃណី​ព្រះពុទ្ធ​សាសនា​ដែល​មាន​សម្តែង​ទុក​ក្នុង​ព្រះ​វិន័យ​បិដក មហាវគ្គ កឋិន​ក្ខ​ន្ធ​កៈ ជា​បុណ្យ​ដែល​មាន​លក្ខណៈ​ប្លែក​ពី​បុណ្យ​ដទៃ ។ បុណ្យ​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​បង្កើន​សាមគ្គីភាព​រវាង​បុគ្គល គ្រួសារ និង​សង្គម​, ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​ចំរើន​រុងរឿង​គង់វង្ស​ស្ថិតស្ថេរ​នៅ​យូរអង្វែង​,​ផ្តល់​កម្លាំងកាយ ចិត្ត​ដល់​ព្រះ​ភិក្ខុសង្ឃ បុគ្គល​ជា​សាសន​ទាយាទ​បន្ត​អាយុ​ព្រះពុទ្ធ​សាសនា​តទៅ​,​ដើម្បី​បាន​ថ្វាយ​ឧបការៈ ទំនុកបម្រុង​ឧបត្ថម្ភ​ព្រះ​ភិក្ខុ​សាមណេរ ដែល​ជា​មហាកុសល​ដ៏​ប្រសើរ និង​ដើម្បី​កុំឱ្យ​កើត​សេចក្តី​ប្រមាថ​ចំពោះ​មហាកុសល​របស់​ខ្លួន ។

នៅ​កម្ពុជា​ព្រះពុទ្ធ​សាសនា​នា​ជា​សាសនា​របស់​រដ្ឋ ហើយ​កម្ពុជា​មាន​វត្ត​សរុប​ជាង​៥​ពាន់ ជាមួយនឹង​ព្រះសង្ឃ​ជាង​៧​ម៉ឺន​អង្គ ៕