ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​តាម​អនុ​សាសន៍​​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ​ជួយ​ស្ទូង​​ប្រជា​ពល​រដ្ឋ​

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ​នៅព្រឹក​ថ្ងៃ​ទី​១៣ សីហា ​លោក​អ៊ុំ ​ម៉ារ៉ា ​អភិ​បាល​​ខេត្ត​​ បាន​ដឹក​នាំ​មន្ត្រី​រាជ​ការ​​គ្រប់​លំដាប់​ថ្នាក់​ និង​ស្ថាប័ន​ជុំ​វិញ​ខេត្ត​ កង​កម្លាំង​ ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ ​សរុប​២៦៤​នាក់ ​ចុះ​ជួយ​ស្ទូង​​ស្រូវ​ប្រជា​កសិ​ករ​​ជា​ស្ត្រី​មេ​ម៉ាយ​​គ្មាន​ទី​ពឹង​ ម្នាក់​ឈ្មោះ​ស៊ឹម ​សឿង អាយុ​៦៥​ឆ្នាំ ដែល​ជួប​​ការ​លំបាក​​រស់​នៅ​ភូមិ​ដាន​ ឃុំ​ថ្មី ​​ស្រុក​

ខេត្តព្រះវិហារ ៖ ​នៅព្រឹក​ថ្ងៃ​ទី​១៣ សីហា ​លោក​អ៊ុំ ​ម៉ារ៉ា ​អភិ​បាល​​ខេត្ត​​ បាន​ដឹក​នាំ​មន្ត្រី​រាជ​ការ​​គ្រប់​លំដាប់​ថ្នាក់​ និង​ស្ថាប័ន​ជុំ​វិញ​ខេត្ត​ កង​កម្លាំង​ ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ ​សរុប​២៦៤​នាក់ ​ចុះ​ជួយ​ស្ទូង​​ស្រូវ​ប្រជា​កសិ​ករ​​ជា​ស្ត្រី​មេ​ម៉ាយ​​គ្មាន​ទី​ពឹង​ម្នាក់​ឈ្មោះ​ស៊ឹម ​សឿង អាយុ​៦៥​ឆ្នាំ ដែល​ជួប​​ការ​លំបាក​​រស់​នៅ​ភូមិ​ដាន​ ឃុំ​ថ្មី ​​ស្រុក​គូលែន ។ ​ការ​ចុះ​​ជួយ​ដក​ស្ទូង​​ប្រជា​កសិ​ករ​ដែល​ជួប​ការ​លំបាក​នា​ព្រឹក​នោះ​ ​រៀបចំ​ឡើង​ដោយ​​លោក​ពឹង ទ្រីដា ប្រធាន​មន្ទីរ​​កសិ​កម្ម​ខេត្ត ​នៅលើ​ផ្ទៃ​ដី​ប្រមាណ​​១,៨០​ហិកតា និង​ជ្រើស​រើស​​​យក​ពូជ​ស្រូវ​​ផ្កា​រំដួល​មក​ស្ទូង​។

លោក​អភិបាលខេត្ដបាន​មាន​ប្រសាសន៍​ថា ការចុះ​ជួយ​ដក​ស្ទូង​ប្រជា​កសិករ​ដែល​ជួប​ការ​លំបាក​នេះ គឺជា​ការ​អនុវត្ដតាម​អនុ​សាសន៍​​ដ៏​ខ្ពង់ខ្ពស់​របស់សម្ដេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​ជា​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋា​ភិបាល​​កម្ពុជា ​ដែល​ជា​និច្ច​កាល​​សម្ដេច​តែង​តែ​​ទទូច​សុំ​ឱ្យ​មន្ដ្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ឆ្លៀត​ពេល​​​ថ្ងៃ​សម្រាក​ពី​ការ​ងារ​​ក្នុង​រដូវ​វស្សា ​ត្រូវ​តែ​ចុះ​ជួយ​​ដក​ស្ទូង​និង​ច្រូតកាត់​​ជូន​ដល់​ប្រជា​កសិករ​ដែល​ជួប​ការ​លំបាក​ខ្វះ​កម្លាំង​ពល​កម្មឱ្យ​ទាន់​រដូវ ដើម្បី​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​ក្នុង​ការ​ទទួលផល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ ដូច​គេឯង​ដទៃ​​ទៀត​ដែរ។ លោក​អភិ​បាលខេត្ដ​បាន​បញ្ជាក់់​ថា ការ​ចុះ​ជួយ​ដក​ស្ទូង​និង​ច្រូតកាត់​​ជូន​ដល់​ប្រជា​កសិករ​នា​ពេល​នេះ គឺជា​ទម្លាប់​របស់​អាជ្ញាធរ​ខេត្ដ ក៏​ដូច​ជា​គណបក្ស​ប្រជា​ជន​ដែល​​ជា​រៀង​រាល់​ឆ្នាំ តែងតែ​ចុះ​ជួយ​ប្រជា​ពល​រដ្ឋ​​ជួប​ការ​លំបាក​ជា​​ច្រើនកន្លែង​។

នៅ​ក្នុង​ឱកាស​ចុះ​ជួយ​ដក​ស្ទូង​ប្រជា​កសិករ​នា​ព្រឹក​នោះ​ អាជ្ញាធរ​ខេត្ដបាន​នាំ​យក​អំណោយ​សម្ដេច​អគ្គ​មហា​សេនា​​បតីតេជោ ​ហ៊ុន ​សែន និង​លោកជំទាវ​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន ​រ៉ា​នី​ ហ៊ុន ​សែន ​ទៅ​ចែក​ជូន​ប្រជា​​កសិករ​ក្នុងភូមិ​ដាន​ចំនួន​៥០​គ្រួសារ ​ក្នុង​មួយ​​គ្រួសារ​ៗ​ទទួល​បាន​អាវយឺត​១ មួក​១ និង​សា​រុង​១។ ដោយឡែក​មន្ទីរ​កសិកម្ម​ខេត្ដ​​ក៏​បាន​នាំ​យក​ពូជ​បន្លែទៅ​ផ្ដល់ជូនប្រជា​កសិ​ករ​ចំនួន​៥០​គ្រួសារ​​ដែរ ដែល​​មួយ​គ្រួសារ​ៗ​ទទួល​បាន​​ពូជ​បន្លែ​ចំនួន​៥​មុខ​ ៕