ម្ចាស់ទើបតែអូសរថយន្ត១គ្រឿងចេញពីយានដ្ឋានមិនបានប៉ុន្មានផង ស្រាប់តែភ្លើងឆេះយ៉ាងសន្ធោសន្ធៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ្វ័តមួយគ្រឿង ទើបតែអូសចេញពីយានដ្ឋាន ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតមួយកំណាត់មុខ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅមុខផ្សារឃ្លាំងរំសេវថ្មី(ខាងលិចផ្សារអ៊ីអន២) នៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តមួយគ្រឿអដែលត្រូវភ្លើងឆេះខាងលើម៉ាកហ្វ័ត F150 raptor ពណ៌ខ្មៅ ពាកស្លាកលេខ ភ្នំពេញ ២BF-៦៦៣៦ មានម្ចាស់ឈ្មោះ សាន់ រ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាងរថយន្ត ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តនោះត្រូវបានម្ចាស់អូសចេញពីយានដ្ឋានមួយកន្លែងនៅខាងក្រោយផ្សារឃ្លាំងរំសេវ ដើម្បីយកទៅជួសជុលនៅយានដ្ឋានផ្សេង នៅពេលអូសចេញមិនបានប៉ុន្មានផង ស្រាប់តែផ្សែងហុយចេញពីម៉ាស៊ីនផ្នែកខាងមុខ និងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
តាមសាក្សីបានអោយដឹងថា ខណៈនោះគេឃើញអ្នកក្បែរខាងបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរ តែពុំអាចទប់ស្កាត់បាន ហើយនៅក្នុងហេតុការណ៍នោះដែរ ក៏មានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងដែលប្រចាំការនៅខណ្ឌសែនសុខ បានចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរត់រត់ទៅវិញពុំបណ្ដាលឱ្យឆេះរាលដាលឡើយ។
តាមនគរបាលមូលដ្ឋានបានអោយដឹងថា អគ្គិភ័យនេះបណ្តាលមកពីមឆ្លងបិចសាំង បង្កជាអគ្គិភ័យឆាបឆេះរថយន្តនោះអស់មួយកំណាត់មុខ ៕







ចែករំលែកព័តមាននេះ