ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យ​ចំណាស់​ម្នាក់កំពុង​​បើកឡានធុនធំ​ដឹក​ឡាន​ហាយឡែនឌ័រ ស្រាប់តែ​​ជំងឺបេះដូងធ្វើទុក្ខ រេ​ចង្កូត​ធ្លា.ក់​ប្រឡាយ​ទឹក​យ៉ាងរន្ធ.ត់

1 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ខណៈ​​កំពុង​តែ​បើករថយន្ត​ធុនធំមានដឹករថយន្តធុនតូចមួយគ្រឿង​ម៉ាកហាយឡែនឌ័រ​ ​ស្រាប់តែ​​បេះដូង​ធ្វើទុក្ខ ក៏​បាន​រេ​ចង្កូតធ្លាក់ចូលទឹក​​ប្រឡាយ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​និង​សមត្ថកិច្ច​ ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀលថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២១ ទៅ​លេខ​២២ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​និយាយ​ឲ្យ​ដឹង​ថា ​រថយន្តធុនធំមួយគ្រឿង​ខាងលើ​ម៉ាក NISSAN ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 3A-2661 មាន​ដឹក​ធុន​តូច​១​គ្រឿង​ម៉ាក​TOYOTA HIGH LANDER ពណ៌​ខៀវចាស់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AM-3402 បើកបរ​ដោយ​ឈ្មោះ ណា​វ ភឿ​ង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​បើកបរ​រថយន្ដ មាន​រួម​ដំណើរ​ជាមួយ​​ចំនួន​២​នាក់ (​ត្រូវជា​ចៅ) មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ភ្លូ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេលកើ​ត​ហេតុ ​រថយន្ដ​ខាងលើ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ពី​ទិស​ដៅ​ពី​ត្បូង​ទៅ​ទិស​ខាងជើង និង​មាន​ដឹក​រថយន្ត​ធុន​តូច​១​គ្រឿង លុះ​ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ដ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បណ្ដាល​ឱ្យ​រថយន្ដ​ធ្លាក់​ចូល​ប្រឡាយ​ទឹក ​មូលហេតុ​អ្នក​បើកបរ​រថយន្ដ​មាន​អាកា​រៈគាំង​បេះដូង​(​ស្លាប់​) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ហេតុការណ៍​សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​ចុះ​អន្ដរាគមន៍​ដោយ​បាន​ពិនិត្យ​និង​បាន​ធ្វើការ​ប្រគល់​សព​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំណែក​រថយន្ត​យក​មក​រក្សា​ទុក រង់ចាំ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​វិញ​ ៕​