សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច។

ជាក់ស្តែងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនាព្រឹកថ្ងៃទី១៨ ខែតុលានេះថា ៖ សូមអរគុណ ឯកឧត្តមប្រធានាធិបតី Kassym-Jormart Tokayev ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ដែលជាទស្សនកិច្ចផ្លូវការលើកទី១ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណរដ្ឋកាហ្សាក់ស្ថាន បន្ទាប់ពីទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរត្រូវបានបង្កើតឡើង កាលពី៣២ឆ្នាំមុន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ឆ្លងតាមការជួបពិភាក្សាគ្នារវាងខ្ញុំជាមួយ ឯកឧត្តមប្រធានាធិបតី Tokayev និងឯកឧត្តមនាយករដ្ឋមន្ត្រី Olzhas Bektenov រដ្ឋាភិបាលយើងទាំងពីរ បានឯកភាពគ្នាជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាពមួយចំនួន ឱ្យកាន់តែសកម្មឡើង ដើម្បីផលប្រយោជន៍រួមរបស់យើង ៕

ចែករំលែកព័តមាននេះ