ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! យុវជនម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​រោងការ ស្រាប់តែ​​ជួប​គ្រោះអកុសលតាមផ្លូវ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​នឹងត្រូវ​ចូល​រោងការ​នៅ​ខែ​១២​ខាង​មុខ​នេះ​ ស្រាប់តែជួបគ្រោះអកុសល​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿងបុកជាមួយម៉ូតូមួយគ្រឿងទៀត​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា​ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ ។

ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់​ថ្ងៃ​ទី ១៧ ខែតុលា​ ឆ្នាំ​២០២៦ ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុងក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ុន វិសាល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ស្ទឹង​មាន​១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ទើបតែ​ភ្ជាប់ពាក្យ​​បាន​៤​ខែ​ និង​ត្រៀម​​ចូល​រោងការ​នៅ​ខែ​១២ខាង​មុខ​នេះ​។ ចំណែកឯភាគីម្ខាងទៀត​ដែល​​រង​របួសធ្ងន់​ មិន​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ជន​រង​គ្រោះ​ (​យុវជនដែលស្លាប់​) ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1IS-0856 ជិះតែ​ម្នាក់ឯង​ ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេ​តុ​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ​លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ បាន​វ៉ា​ជែង​ខាងឆ្វេង​ម៉ូតូ​មួយ​គ្រឿង ​ដែល​កំពុង​ធ្វើ​ដំណើ​ត​ស្រប​ទិស​ដៅ​គ្នា​ ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1CC-9599 ជិះ​តែ​ម្នាក់ឯង​ កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ក្នុង​ទិស​ដៅបញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​ បណ្តាល​អោយភាគីខាងយុវជនជិះម៉ូតូហុងដាឌ្រីម ពណ៌ក្រហម ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ និងភាគីម្ខាង​ទៀតជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ​រង​របួសធ្ងន់ ​ត្រូវ​បាន​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ផង​ដែរ​។

បន្ទាប់​ពី​កើតហេតុ​ នារី​ជា​គូ​ដណ្តឹង​ព្រមទាំង​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​ចុះមកដល់កន្លែងកើតហេតុ និង​ស្រែក​ទ្រហោយំ​សោកស្តាយ​ជា​ពន់ពេក​ មិន​គួរ​ឲ្យ​ជឿ​ថាជនរងគ្រោះបាត់បង់ជីវិត​​លឿន​បែប​នេះ​សោះ​ បែក​គ្នា​ទាំង​អាល័យ ។

ក្រោយ​កើតហេតុ​ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​វាស់វែង នាំ​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែកស.ពជនរងគ្រោះ​​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕