ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់​កំពុង​បើករថយន្ត​សុខ​ៗ​គាំងបេះដូង​(​ស្លាប់​) រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ទឹក

1 អាទិត្យ មុន

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៦ លើ​ផ្លូវជាតិ​លេខ​៥១ គីឡូម៉ែត្រ​លេខ (២១-២២) ត្រង់​ចំណុច​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ មាន​រថយន្ត​១​គ្រឿង បើក​រេ​ចង្កូត​ធ្លាក់​ផ្លូវ (​រថយន្ត​ម៉ាក NISSAN ពណ៌​ស ស្លាក​លេខ កំពង់ស្ពឺ 3A-2661 បើកបរ​ដោយ​ឈ្មោះ ណា​វ ភឿ​ង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​បើកបរ​រថយន្ដ រួម​ដំណើរ​ជាមួយ​មនុស្ស​២​នាក់ ត្រូវជា​ចៅ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ភ្លូ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​រថយន្ដ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង មាន​ដឹក​រថយន្ត ម៉ាក​TOYOTA HIGH LANDER ព​ណ៍​ខៀវចាស់ ស្លាក​លេខ ភ្នំពេញ​2AM-3402 លុះ​បើកបរ​មក​ដល់​ចំណុច​ខាងលើ រថយន្ដ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បណ្ដាល​ឱ្យ​រថយន្ដ​ធ្លាក់​ចូល​ប្រឡាយ​ទឹក ។ មូលហេតុ អ្នកបើកបរ​រថយន្ដ​មាន​អាកា​រៈគាំង​បេះដូង​(​ស្លាប់​) ។

ក្រោយ​ហេតុការណ៍ សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ចុះ​អន្ដរាគមន៍ ដោយ​បាន​ពិនិត្យ និង​បាន​ធ្វើការ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕