រដ្ឋមន្ត្រីហិញ្ញវត្ថុជប៉ុនជាមនុស្សអាចឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុននាពេលខាងមុខនេះ លោកស៊ី ហ៊ីកូ ណូដា បានស្នើកាលពីថ្ងៃទី១៣ សីហា ឱ្យបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយ ។ ក្នុងកម្មវិធីនយោបាយរបស់ទូរទស្សន៍ TV TOKYO លោកណូដាគូសបញ្ជាក់ថា គណបក្សកំពុងកាន់អំណាច និងបណ្តាគណបក្សប្រឆាំងត្រូវរៀបចំការពិភាក្សាគ្នាដោយទឹកចិត្តបើកចំហ ។ នេះជារឿងសំខាន់បំផុត ។
នាយករដ្ឋមន្ត្រីជប៉ុនលោកណាអូតូកាន ទទួលការរិះគន់ដោយសារបញ្ហាការគ្រប់គ្រងគ្រោះមហន្តរាយចាប់តាំងពីការរញ្ជួយដី និងស៊ូណាមីកាលពីថ្ងៃទី១១ មីនា ហើយប្រជាប្រិយភាពរបស់លោកធ្លាក់ចុះយ៉ាងទាបមកនៅត្រឹមតែ១៥%ប៉ុណ្ណោះ ដោយលោកអាចចាកចេញពី តំណែងមុនដំណាច់ខែនេះ ។
លោកណូដាមានប្រសាសន៍ថា យើងត្រូវបង្កើតរដ្ឋាភិបាលជាតិមួយដើម្បីជួយសង្គ្រោះប្រទេស ។ នោះនឹងជារដ្ឋាភិបាលចម្រុះមួយបើមិនដូច្នេះទេ នយោបាយទាំងឡាយមិនដើរទៅមុខឡើយ ។ យោងតាមសារព័ត៌មានជប៉ុនថា លោកណូដា គ្រោងបង្កើតរដ្ឋាភិបាលចម្រុះនាពេលអនាគតនោះជាមួយគណបក្សប្រឆាំងដ៏សំខាន់ គឺគណបក្សសេរីប្រជាធិបតេយ្យដែលត្រួតត្រា ព្រឹទ្ធសភា និងគណបក្សមួយទៀតគឺគណបក្សប្រឆាំងកូមីកូថ្មី ៕
ចែករំលែកព័តមាននេះ