ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង.ទំ.នើ.ងជិត២០នាក់នៅក្រុងប៉ោយប៉ែត៖ ដេញកា.ប់ និងបោកគ្រាប់បែកផ្ទុះ១គ្រាប់ រងរបួស​ម្នាក់ និងឃាត់ខ្លួនម្នាក់​

1 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ​៖ កាលពី​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ ក្មេង​ទំនើង​២​ក្រុម​មាន​គ្នា​ជិត​២០​នាក់ ជិៈម៉ូតូប្រមាណ៤ទៅ៥គ្រឿង បានធ្វើសកម្មភាពដេញកាប់គ្នា ហើយស្រែកឡូឡា​ និង​បោក​គ្រាប់បែក​ចំនួន​១​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ ស្ថិតនៅ​ចំណុច​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ ។

​ប្រភពឱ្យដឹងថា ការ​ប៉ះទង្គិច​របស់ក្មេង​ទំនើង​ទាំង​សងខាង​បាន​ដេញ​កាប់​គ្នា និង​កម្ទេច​ម៉ូតូ​គូប្រកួត រួច​បាន​គប់​គ្រាប់បែក​បំផ្ទុះ​១​គ្រាប់ បណ្តាល​ឱ្យ​បក្សពួក​ខ្លួនឯង​ម្នាក់​រង​របួស​ និងបាន​បញ្ជូន​​ជនរងគ្រោះ​​ទៅ​មន្ទីរពេទ្យ​បង្អែក​ដី​ថ្មី ​។

កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ចុះ​អន្តរាគមន៍​ទាន់​ពេលវេលា និង​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ម្នាក់​ ដើម្បី​យក​មក​សាកសួរ​ ។ តាមការ​ឆ្លើយ​សារភាព​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ អៀង ពិសិដ្ឋ អាយុ​១៦​ឆ្នាំ (​ថ្នាក់​ទី​១០) មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ និង​មក​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​៧​ថ្ងៃ​ហើយ​ ។

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​តែ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​២​ទៅ​៣​យប់​ចុង​ក្រោយ​នេះ តែងតែមាន​ក្មេង​ទំនើង​ដេញ​កាប់​ចាក់ និង​មាន​សំឡេង​គ្រាប់កាំភ្លើង​ផ្ទុះ​ជា​បន្តបន្ទាប់ បូក​រួម​ទាំង​មាន​ករណី​ប្លន់​យក​ម៉ូតូ​កើតឡើងជា​​ញឹកញាប់ទៀត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​សុវត្ថិភាព​សង្គម ​។