ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​៣អង្គ និមន្ត​បិណ្ឌបាត្រ​បណ្តើរ ​ច្រៀង​បណ្តើរ ពលរដ្ឋ​សង្ស័យរាយការណ៍ឃាត់ខ្លួនសួរនាំ សារភាពប្រាប់ការពិត​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ជនក្លែងបន្លំជាព្រះសង្ឃ​ចំនួន​៣​នាក់​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ​ឃាត់ខ្លួន ​ក្រោយ​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា​មាន​ព្រះសង្ឃ​ចំនួន​៣​អង្គ​និមន្ត​បិណ្ឌបាត្រ​បណ្ដើរ​ច្រៀង​បណ្ដើរ​ ដោយ​មានការ​សង្ស័យ​ថា​ជា​ជនក្លែងបន្លំជាព្រះសង្ឃ ​ក៍រាយ​ការណ៍​ប្រាប់​នគរបាលឃាត់ខ្លួន​ ​កាលពី​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​បេតុង​ ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនក្លែងបន្លំជាព្រះ​សង្ឃ​​ចំនួន​៣​នាក់រួមមាន​ ១-​ឈ្មោះ ថា លី​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ២-​ឈ្មោះ ចាន់​សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​និង​៣-​ឈ្មោះ ឃឿ​ន ឃ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​ជនក្លែងបន្លំជា​ព្រះសង្ឃ​​ទាំង​៣​នាក់​ខាងលើ​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ នាំ​​ទៅ​​សាកសួរ​នៅ​ប៉ុស្តិ៍​ ហើយ​បាន​ឆ្លើយ​សារភាព​ថា​ពួក​ខ្លួន​ទាំង​៣​នាក់​តែងតែ​ក្លែងខ្លួន​ជា​សង្ឃ​ ដើម្បី​ដើរ​បិណ្ឌបាត្រ​​តាម​មុខ​រោងចក្រ​ នឹង​ផ្ទះ​ជួល​ ចល័ត​គ្រប់កន្លែង​ជា​រៀង​រាល់​ព្រឹក ស្រាប់តែ​ព្រឹក​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួនតែ​ម្ដង ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​នាំ​​ទៅ​វត្ត​អង្គ​តា​មិ​ញ​ ដើម្បី​ផ្សឹក​ចេញ​រួច​បញ្ជូន​ខ្លួន​បន្ត​ទៅ​ជំនាញ​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ខណ្ឌ​ពោធិ​សែន​ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​បន្ត​៕