ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ប្រកាស​ថា​​ខ្លួន​វា.យ​ប្រ.ហារ​មូល​ដ្ឋាន​ទ័ព​អាកាស​​​របស់​រុស្ស៊ី​ក.ម្ទេ.ច​យន្ត​ហោះ​ចម្បាំង​៦​គ្រឿង

23 ម៉ោង មុន

ទី​ក្រុង​កៀវ៖ យោធា​អ៊ុយ​​ក្រែន​ប្រកាស​ថា​ខ្លួន​ទើប​តែ​​បើក​ការ​វាយ​ប្រហារ​កាល​ពី​យប់​មិញ​ទៅ​លើ​មូល​ដ្ឋាន​ទ័ព​អាកាស​របស់​រុស្ស៊ី​នៅ​តំបន់​វ៉ូរ៉ូនេស (Voronezh) បណ្ដាល​ឱ្យ​ខូច​ខាត​យន្ត​ហោះ​ចម្បាំង​ម៉ាក​ Su-34M ចំនួន​៦​គ្រឿង​។ តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​តេ​ឡេ​ក្រាម អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​អ៊ុយ​ក្រែន​បញ្ជាក់​ថា​យន្ត​ហោះ​ទាំង​នោះ​រង​ការ​ខូច​ខាត​នៅ​ក្នុង​កម្រិត​ផ្សេង​ៗ​គ្នា​។

តាម​រយៈ​រូប​ភាព​ពី​ផ្កាយ​រណប​ដែល​ថត​បាន​នៅ​ថ្ងៃ​នេះ​ និង​ដែល​ផ្ទៀង​ផ្ទាត់​ថា​ពិត​ជា​ត្រឹម​ត្រូវ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​ គេ​ឃើញ​ថា​មូល​ដ្ឋាន​ទ័ព​អាកាស​នោះ​រង​ការ​ខូច​ខាត​ពិត​ប្រាកដ​មែន​។ យន្ត​ហោះ​ចម្បាំង​ម៉ាក​ Su-34M ជា​ប្រភេទ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ខ្នាត​ធំ​ដែល​មួយ​គ្រឿង​ៗ​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​អាមេរិក​​។ រុស្ស៊ី​ច្រើន​ប្រើ​ប្រាស់​យន្ត​ហោះ​ប្រភេទ​នេះ​ដើម្បី​ទម្លាក់​គ្រាប់​បែក​មាន​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​ទៅ​លើ​ទី​ក្រុង​តូច​ធំ​របស់​អ៊ុយ​ក្រែន​ដែល​ស្ថិត​នៅ​កៀក​នឹង​ខ្សែ​ត្រៀម​មុខ​។

អ៊ុយ​ក្រែន​ប្រកាស​ថា​ខ្លួន​ប្រើ​ប្រាស់​មីស៊ីល​ណឹប​ទូន (Neptune) នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​។ រហូត​ម​ក​ដល់​ពេល​នេះ អាជ្ញា​ធរ​រុស្ស៊ី​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​នេះ​នៅ​ឡើយ​ទេ​។ អភិបាល​នៃ​គណៈ​អភិ​បាល​តំបន់​វ៉ូរ៉ូនេស​ថ្លែង​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​រុស្ស៊ី​ស្ទាក់​ចាប់​ដ្រូន​៣៣​គ្រឿង​ និង​ដ្រូន​ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​កម្លាំង​ខ្លាំង​មួយ​ចំនួន​ទៀត​។ លោក​ថ្លែង​ថា​បំណែក​នៃ​ដ្រូន​ដែល​បាញ់​ឆេះ​ទាំង​នោះ​បាន​​ធ្លាក់​ត្រូវ​ចំ​អគារ​, ​ផ្ទះ​របស់​ប្រជា​ជន​ និង​​រថ​យន្ត​មួយ​គ្រឿង​។

អ្នក​ស្រុក​រស់​នៅ​ម្ដុំ​កើត​ហេតុ​ប្រាប់​ថា​ពួក​គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ, ​​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ និង​ឃើញ​ផ្សែង​ខ្មៅ​ងងឹត​ហោះ​​ហើរ​ចេញ​ពី​ទី​តាំង​ខ្លះ​នៃ​ទី​ក្រុង​​នេះ​។ មូល​ដ្ឋាន​ទ័ព​អាកាស​នោះ​ស្ថិត​នៅ​ចម្ងាយ​៦​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​​ទី​ក្រុង​បូរីសូក្លេប​ (Borisoglebsk)។ កាល​ពី​ខែ​កញ្ញា​ យោធា​អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​បាញ់​​​កម្ទេច​យន្ត​ហោះ​មីក​២៩​ (MiC-29) មួយ​គ្រឿង​របស់​រុស្ស៊ី​ក្បែរ​មូល​ដ្ឋាន​ទ័ព​អាកាស​មី​ឡេរ៉ូវ៉ូ (Millerovo) នៃ​តំបន់​រូស្តូហ្វ​ (Rostov) និង​បំផ្លាញ​ឧទ្ធម្ភាគ​ចក្រ​ម៉ាក​ Ka-27 មួយ​គ្រឿង​ក្បែរ​មូល​ដ្ឋាន​ទ័ព​អាកាស​យេ (Yeysk) នៃ​តំបន់​ក្រាស់​ណូ​ដា (Krasnodar)​៕ ប្រភព៖ Reuters, The Moscow Times​​