ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នៅទីក្រុង Baku សាធារណរដ្ឋអាស៊ែបៃហ្សង់

1 ខែ មុន

លោក​ជំទាវ អ៊ា​ត សោភា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការបរទេស អញ្ជើញ​អមដំណើរ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ចូលរួម​កិច្ចប្រជុំ​កំពូល CICA លើក​ទី​៧ នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ។

ជាក់ស្តែង​ក្រសួងការបរទេស បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​១៥ ខែតុលា​នេះ​ថា ៖ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ លោក​ជំទាវ អ៊ា​ត សោភា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​អម​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៧ នៃ​សន្និសីទ​ស្តី​ពី​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) នៅ​ទីក្រុង Baku សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ។