ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស ៖ កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា អ.ស.ប.ស្តីពីនីតិសមុទ្ររវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី១៤ ដល់១៨ ខែតុលា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​លើក​ទី​២ នៃ​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អ​.​ស​.​ប​.​ស្តី​ពី​នីតិ​សមុទ្រ​រវាង​កម្ពុជា និង​ថៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៨ ខែតុលា ឆ្នាំ​២០២៦ នៅ​វិមាន​សន្តិភាព (ICJ) ទីក្រុង​ឡា​អេ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា ។

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦​ថា អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​នីតិវិធី ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) តម្រូវ​ឱ្យ​ភាគី​ទាំង​ពីរ​ជៀសវាង​ការ​ធ្វើ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ទាក់ទង​នឹង​លទ្ធផល​នៃ​ដំណើរការ​ផ្សះផ្សា​រហូត​ដល់​គណៈកម្មការ​ផ្សះផ្សា​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​ខ្លួន ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​ពាក់ព័ន្ធ​ក្នុង​ពេលវេលា​សម​ស្រប និង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​អត់ធ្មត់ និង​ការ​យោគយល់​របស់​សាធារណជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់ ៕