ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា ​​​​សម្តែង​ការ​​​អបអរ​ចំពោះ​​លោកស្រី​​​យីង​ឡាក់​

13 ឆ្នាំ មុន

ប្រធានាធិបតី​​អាមេរិក លោកបារ៉ាក់ អូបា​ម៉ា ​កាលពីថ្ងៃទី​​​១៣ សីហា​​​បានទូរស័ព្ទ​ទៅ​កាន់​​នាយករដ្ឋមន្ត្រី​​ថ្មី​ថៃ លោកស្រីយីងឡាក់ ​​​ស៊ីណាវ៉ាត្រា​ ដើម្បីសម្តែង​​​​ការអបអរសាទរ​​​​ ដែល​លោកស្រី​​ត្រូវបានជ្រើស​​​​តាំង​ជា​​ប្រមុខ​រដ្ឋាភិ​បាល​ថៃ​។​ សេត​វិមាន​​ថ្លែង​ថា មេដឹកនាំ​​ទាំង​​២ បាន​គូស​បញ្ជាក់​ពីមិត្តភាព​​ និងសម្ព័ន្ធ​ភាព​តាំងពី​យូរ​មក​ហើយ

ប្រធានាធិបតី​​អាមេរិក លោកបារ៉ាក់ អូបា​ម៉ា ​កាលពីថ្ងៃទី​​​១៣ សីហា​​​បានទូរស័ព្ទ​ទៅ​កាន់​​នាយករដ្ឋមន្ត្រី​​ថ្មី​ថៃ លោកស្រីយីងឡាក់ ​​​ស៊ីណាវ៉ាត្រា​ ដើម្បីសម្តែង​​​​ការអបអរសាទរ​​​​ ដែល​លោកស្រី​​ត្រូវបានជ្រើស​​​​តាំង​ជា​​ប្រមុខ​រដ្ឋាភិ​បាល​ថៃ​។​

សេត​វិមាន​​ថ្លែង​ថា មេដឹកនាំ​​ទាំង​​២ បាន​គូស​បញ្ជាក់​ពីមិត្តភាព​​ និងសម្ព័ន្ធ​ភាព​តាំងពី​យូរ​មក​ហើយ ​​រវាង​ប្រទេសទាំង​​​២ ហើយ​សន្យា​ពង្រឹង​​ទំនាក់ទំនង​ទ្វេភាគី​​ ហើយធ្វើការ​​​​​ជាមួយ​គ្នា ​​ដើម្បី​​ជំរុញ​​សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់​អាស៊ី-ប៉ា​ស៊ីហ្វិក​។​ លោកស្រីយីងឡាក់ ​បានចូល​កាន់​​តំណែង​​នាយករដ្ឋមន្ត្រី​​​ថៃ កាលពីថ្ងៃទី​​​៨ សីហា ​កន្ល​ងមក ​នេះ ដែល​ក្លាយ​ជា​​ស្ត្រីដំបូង​កាន់​តំណែងនោះ​​នៅ​ថៃ ៕​