ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ចេក ស្វាយ និង​មៀន របស់​កម្ពុជា​មាន​កំណើន​កើនឡើង​គួរ​កត់សម្គាល់

1 ខែ មុន
  • ភ្នំពេញ

ស្ថិតិ​ពាណិជ្ជកម្ម​នៅ​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២៦ ដែល​ទើបតែ​ទទួល​បាន​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​រុក្ខផល​សំខាន់​ៗ៣​ប្រភេទ​របស់​កម្ពុជា​បាន​កើនឡើង​ប្រមាណ​ជា ១៦,៤ ភាគរយ ។

ប្រភព​ដដែល​បាន​បង្ហាញ​ថា រុក្ខផល​ដែល​កម្ពុជា​កំពុង​តែ​នាំ​ចេញ​មាន​ដូច​ជា ផ្លែ​ចេក ស្វាយ និង ផ្លែ​មៀន ។

ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២៦ ការ​នាំ​ចេញ​ផ្លែ​ចេក ផ្លែស្វាយ និង​ផ្លែ​មៀន ទទួល​បាន​ចំណូល​សរុប​ចំនួន ៣១២,១៧ លាន​ដុល្លារ ខណៈ​ដែល​កាលពី​រយៈពេល​ដដែល​នៅ​ក្នុង​ឆ្នាំ​២០២៥​មាន​តម្លៃ​ត្រឹម ២៦៨ លាន​ដុល្លារ ។

ស្ថិតិ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ផ្លែ​ចេក​បាន​កើនឡើង ៣៥,៧% ដោយ​ទំហំ​នៃ​ការ​នាំ​ចេញ​មាន​តម្លៃ ១៨០,៣៣ លាន​ដុល្លារ ផ្លែស្វាយ​បាន​កើនឡើង ០,១២% មាន​តម្លៃ ១០៨,២៥ លាន​ដុល្លារ ហើយ​ការ​នាំ​ចេញ​ផ្លែ​មៀនបាន​ធ្លាក់​ចុះ ១២,៦% មក​នៅ​ត្រឹម ២៣,៥៩ លាន​ដុល្លារ​ ៕​