ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីនាំគ្រួសារ​មក​លេង​ផ្ទះ​​ឪពុក​ម្តាយ ស្រាប់តែ​ប្រពន្ធ​ជួប​គ្រោះ​អកុសល ពេលចុះ​លេង​ក្បែ​រ​​មុខ​សំណង់​ទ្វារ​ទឹក​ហូរ​កួច​ខ្លាំង

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ប្តី​នាំ​ប្រពន្ធ​កូន​មក​លេង​ផ្ទះ​ឪពុក​ម្តាយ ហើយ​​ប្រពន្ធ​សុំ​ទៅ​លេង​ទឹក​ បណ្តាល​ឱ្យ​លង់ទឹក​បាត់​ខ្លួន​រយៈពេល​៤​ម៉ោង ​ទើប​រក​ឃើញសព​​​កាលពីល្ងាច​​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦​ នៅ​វាលស្រែ​ក្នុងភូមិ​ដូន​ឡឹ​ក ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី​។

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​សំបួរ​ប្រាប់​ថា​៖​ស្រី​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហន ចាន់​ធី អាយុ​៤១​ឆ្នាំ​ មានស្រុក​កំណើត​ភូមិ​/​ឃុំ​សួង ខេត្ត​ត្បូងឃ្មុំ មាន​ប្តី​ឈ្មោះ ណ​ង ចាន់​ណា អាយុ​៤៤​ឆ្នាំ​ រស់នៅ​ភូមិ​ដូន​ឡឹ​ក ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី​ ។ គ្រួសារនេះ​មានកូន​ក្នុង​បន្ទុក​ចំនួន៣​នាក់​ ។​

នាយ​ប៉ុស្តិ៍​នគរបាល​បាន​បញ្ជាក់​ថា​ មុនពេលកើតហេតុ គឺ​ស្ត្រី​រង​គ្រោះ​បាន​ទៅ​លេង​ទឹក​ក្នុង​ចំណោម​៧​នាក់​ ក្នុង​នោះ​មានកូន​២​នាក់​និង​សាច់ញាតិ​ខាង​ប្តី​៤​នាក់ ហើយ​ស្ត្រី​រង​គ្រោះ​បាន​ចុះ​លេង​ទឹក​ដោយ​​ស្លៀក​​ខោ​​ខូវប៊យ​ជើងវែង ​ចុះ​លេង​ក្បែ​រ​​មុខ​សំណង់​ទ្វារ​ទឹក​ហូរ​កួច​ខ្លាំង ​ត្រូវ​បានកូន​ប្រុស​នៅ​ក្បែរ​អាយុ​១៣​ឆ្នាំ​បាន​ស្ទុះ​ទៅ​ជួយ​ទាញ​ដៃ​ម្តាយ​ដែល​ទឹក​ហូរ​ខ្លាំង​ពេក​ ខ្លាច​​ទាញ​កូនប្រុស​ទៅ​ជាមួយ ស្ត្រីជាម្តាយក៏​លែង​ដៃ បណ្តាល​ឱ្យ​​ទឹក​កួច​ចូល​សំណង់ទ្វារទឹក​​បាត់​នៅ​ម៉ោង​១​រសៀល​។

នាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​ ​ក្រោយ​ស្ត្រី​រង​គ្រោះ​ទឹក​កួច​យក​ទៅ​បាត់​ទឹក​ជម្រៅ​ជាង​៣​ម៉ែត្រ កូនប្រុស​និង​សាច់​ញាត់​បាន​ទៅ​ប្រាប់ឪពុក​និង​សាច់ញាតិ​នាំ​គ្នា​មករាវរ​ក ដោយ​អ្នក​ខ្លះ​​យក​សំណាញ់​បង់​ស្រាវ​រក ​និង​ខ្លះ​​ទៀត​មុជទឹក​រក​ដែល​មាន​ប្រមាណ​២០​ទៅ​៣០​នាក់​ រក​រហូត​ដល់​ម៉ោង​៤និង​៣០​នាទី​ល្ងាចថ្ងៃកើតហេតុ ​ទើប​រក​ឃើញ​នៅ​ផ្នែក​ខាងក្រោម​សំណង់ប្រមាណ​ជាង​៣០០​ម៉ែត្រ​។

នាយ​ប៉ុស្តិ៍​បញ្ជាក់​ថ​៖​ក្រោយ​រក​ឃើញ​សាកសពស្ត្រីរងគ្រោះ​រួច​​ហើយ ​កម្លាំង​ជំនាញ​ពិនិត្យ​មើល​ និងបញ្ជាក់ថា ​ស្ត្រី​រង​គ្រោះ​ពិតជា​លង់ទឹក​ស្លាប់ និងបាន​​ប្រគល់សព​​ជូន​សាច់ញាតិ​ និង​​ប្តី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​នៅ​ផ្ទះ​​ឪពុក​ខាង​ប្តី ​ស្ថិត​ភូមិ​ដូន​ឡឹ​ក ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី​ ៕