ឪពុកបើកឡានដេញបំបុ.កឡានព្រូស និងផ្ទុះអាវុ.ធច្រើនគ្រា.ប់ បែរជាត្រូវកូនខ្លួនឯង រងរបួ.ស ផ្អើលខណ្ឌព្រែកព្នៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មិនដឹងផ្តើមចេញពីមូលហេតុអ្វីនោះទេ ស្រាប់តែគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក ford ranger ពាក់ស្លាកលេខរដ្ឋ ដេញតាមកាក់បំបុករថយន្តម៉ាកព្រូស រហូតឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឱ្យត្រូវកូនប្រុសខ្លួនឯង រងរបួស បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកបុរសជាឪពុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៤ តុលា ឆ្នាំ២០២៦ នៅចំណុចម្តុំលក់ទឹកត្នោតជូរមួយកន្លែង ស្ថិតក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ២គ្រឿង ដោយរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-5381 ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ។ ចំណែគរថយន្តមួយគ្រឿងទៀតម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ រដ្ឋ13 2.1969 ជិះគ្នា៣នាក់ ប្រុស២នាក់ និងស្រីម្នាក់ មិនដឹងថាមានបញ្ហាអ្វីនោះទេ បានបើកប្រដេញគ្នា តាំងពីក្រោយវត្តឃ្មួញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញរថយន្ត ford ranger បើកបំបុករថយន្តព្រូស ពីក្រោយ ដោយមានមនុស្សរត់ចុះពីលើរថយន្ត និងមានសំឡេងផ្ទុះអាវុធផ្ទួនៗគ្នាជាច្រើនគ្រាប់ បណ្ដាលអោយបុរសម្នាក់ត្រូវជាកូនប្រុសដែលរួមដំណើរជាមួយក្នុងរថយន្ត ford ranger រងរបួសចំពោះចំហៀងខាងឆ្វេង លុះពេលសមត្ថកិច្ចសួរនាំ ទើបដឹងថា បុរសជាឪពុកបានបាញ់ត្រូវកូនខ្លួនឯង បន្ទាប់មកត្រូវបានគេបញ្ជូនបុរសជាកូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ដោយឡែកបុរសជាឪពុក រួមទាំងវត្ថុតាងកាំភ្លើងខ្លីមួយដើមម៉ាក K59 ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនិងអនុវត្តតាមនីតិវិធីនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅផងដែរ ។
ក្នុងករណីខាងលើនេះដែរ ភ្លាមៗ បុរសជាឪពុកបាននិយាយថា មិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍នោះទេ ហើយគាត់បាញ់ដើម្បីបង្អាក់ដំណើររថយន្តម៉ាកព្រូស តែក៏ត្រូវកូនប្រុសរបស់គាត់តែម្តង ៕








ចែករំលែកព័តមាននេះ