ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​លើក​ទី​២ ថ្ងៃ​ទី​១ របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា UNCLOS ជាមួយ​កម្ពុជា និង​ថៃ បាន​បិទ​បញ្ចប់

2 ថ្ងៃ មុន

ទីក្រុង​ឡា​អេ ៖ កិច្ចប្រជុំ​លើក​ទី​២ ថ្ងៃ​ទី​១ របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ជាមួយ​កម្ពុជា និង​ថៃ បាន​បិទ​បញ្ចប់​ហើយ នៅ​វិមាន​សន្តិភាព ទីស្នាក់ការ​កណ្ដាល​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ (PCA) និង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទីក្រុង​ឡា​អេ ប្រទេស​ហូ​ឡង់ នា​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៦​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នាម​ជា​ភ្នាក់ងារ​តំណាង​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ និង​ក្រុម​អ្នក​ច្បាប់​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​នេះ ខណៈ​ភាគី​ថៃ ដឹកនាំ​ដោយ​លោក Sihasak Phuangketkeow រដ្ឋមន្ត្រី​ការ​បរទេស និង​ក្នុង​នាម​ជា​ភ្នាក់ងារ​តំណាង​ថៃ ។

កិច្ចប្រជុំ​លើក​ទី​២​នេះ ដឹកនាំ​ដោយ​លោកស្រី Katrina Cooper ប្រធាន​គណៈកម្មការ​ផ្សះផ្សា ដោយ​មាន​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ដើរតួ​នាទី​ជា​លេខាធិការដ្ឋាន (Registry) ៕