ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​​រដ្ឋ​​តិច​​សាស់​​ចូល​​ប្រកួត​​​សម្រាប់​​តំណែង​​ប្រធានាធិបតី​​អាមេរិក​​​ឆ្នាំ​2012

13 ឆ្នាំ មុន

អភិបាល​រដ្ឋ​តិចសាស់ លោក RICK PERRY ប្រកាស​កាលពីថ្ងៃទី​​​១៣ សីហា ថា ​​លោកនឹង​​ឈរ​ឈ្មោះ​​ជា​បេក្ខ​ជន​​​ក្នុង​ការ​សម្រាំង​​បេក្ខ​​ជន​ប្រធានាធិបតី​​នៃគណបក្ស​​​សាធា​​រដ្ឋ​​សម្រាប់ការ​បោះឆ្នោត​​ប្រធានាធិបតី​​អាមេរិក​ឆ្នាំ​​២០១២ ​ហើយ​លោក​បាន​​​ធ្វើ​ការ​វាយប្រហារ​​យ៉ាង​ខ្លាំង​​ប្រឆាំង​​​ប្រធានាធិបតី​​នៃគណបក្ស​​​ប្រជាធិបតេយ្យ​លោកបារ៉ាក់ អូបាម៉ា ។​ ក្នុងសេចក្តី​ប្រកាសមួយ​ លោក RICK PERRY និយាយ​ថា ​​​ដល់ពេល​​​ជំរុញ​​​អាមេរិក​​​ឱ្យ​មាន​ការងារ​ធ្វើ​​ហើយ​។

អភិបាល​រដ្ឋ​តិចសាស់ លោក RICK PERRY ប្រកាស​កាលពីថ្ងៃទី​​​១៣ សីហា ថា ​​លោកនឹង​​ឈរ​ឈ្មោះ​​ជា​បេក្ខ​ជន​​​ក្នុង​ការ​សម្រាំង​​បេក្ខ​​ជន​ប្រធានាធិបតី​​នៃគណបក្ស​​​សាធា​​រដ្ឋ​​សម្រាប់ការ​បោះឆ្នោត​​ប្រធានាធិបតី​​អាមេរិក​ឆ្នាំ​​២០១២ ​ហើយ​លោក​បាន​​​ធ្វើ​ការ​វាយប្រហារ​​យ៉ាង​ខ្លាំង​​ប្រឆាំង​​​ប្រធានាធិបតី​​នៃគណបក្ស​​​ប្រជាធិបតេយ្យ​លោកបារ៉ាក់ អូបាម៉ា ។​

ក្នុងសេចក្តី​ប្រកាសមួយ​ លោក RICK PERRY និយាយ​ថា ​​​ដល់ពេល​​​ជំរុញ​​​អាមេរិក​​​ឱ្យ​មាន​ការងារ​ធ្វើ​​ហើយ​។ ​ប្រការ​នេះ​រួម​​ជាមួយនឹង​ការ​គាំទ្រ​​​របស់គ្រួសារ​​​ខ្ញុំ និង​​បណ្តាល​មនុស្ស​​​​មាន​ចិត្ត​ ថ្លើម​នៅ​អាមេរិក ទើបខ្ញុំ​​សូមប្រកាស​​នា​ពេល​នេះ​ពី​​បេក្ខ​ភាពរបស់ខ្ញុំ​​​សម្រាប់​ប្រកួត​​​យក​តំណែង​​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​។​

ក្នុង​​សុន្ទរកថា​​មួយ បន្ទាប់ពី​នេះ​នៅ​មុខ​​ពួក​អភិរក្ស​​​​និយម​​ប្រមាណ​ជា​​​៧០០​នាក់​នៅ​​រដ្ឋ​ការ៉ូលីនខាង​ត្បូង លោក RICK PERRY បាន​លើក​ឡើង​​ពី​​លទ្ធ​ផល​សម្រេច​បាន​ក្នុង​រដ្ឋ​តិច​សាស់​​​​ខាង​ការបង្កើត​​​ការងារ ហើយ​លោក​បាន​សន្យា​​​ពីការ​​កាត់បន្ថយ​​​​ពន្ធ និង​​​ពី​តួនាទី​​ជា​សាកល​​​​របស់​រដ្ឋាភិបាល​ក្នុង​​ជីវភាព​ប្រចាំ​ថ្ងៃ​​​របស់​​​ពលរដ្ឋអាេមរិក​។​

ដោយចោទប្រកាន់​​​លោកបារ៉ាក់ អូបាម៉ា ថា ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់តួនាទី​របស់សហរដ្ឋអាមេរិក​ លើ​ពិភពលោក ដោយសារ​នយោបាយ​​​សេដ្ឋ​កិច្ច​ ដែល​ជួបគ្រោះ​​មហន្តរាយ​ និងនយោបាយ​​​ការ​បរទេស​ដែលគ្មានការទាក់ទាញ ​​អភិបាល​រដ្ឋរូប​នេះ ​និយាយ​ថា បណ្តាអ្នក​ដឹកនាំ​ក្រុង​វ៉ាស៊ីនតោន​ពុំមាន​​សេចក្តី​​ក្លាហាន​ និង​ថា ​លោកអូបាម៉ា បាន​ធ្វើ​​​ឱ្យយើង​​​ធ្លាក់ក្នុង​​ការ​​រង​ទុក្ខ​​​ធំ ដោយ​ពុំ​បាន​​​សម្រាល​វាឡើយ ។ ​លោក​ថា ​លោកប្រធានា​ធិប​តី​ទុក​ឱ្យ​យើង​និយាយ​រឿង​មួយ​​ប្រាប់​លោក។ លោក​នឹង​ពុំអាច​ទទួល​បាន​អាណត្តិ​​មួយទៀត ដោយ​​លក់​អាមេរិក​​ឱ្យ​​​បណ្តា​​ម្ចាស់បំណុល​​​បរទេស​​ឡើយ ៕