ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សន្តិសុខ​ម្នាក់កំពុងដេកចុចទូរស័ព្ទ ស្រាប់តែមានជន២នាក់បម្រុងប្ល.ន់​យកទូរស័ព្ទ ផ្អើលក្រោយផ្សារសុវណ្ណា​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បានប្រជា​​ពលរដ្ឋ​នាំ​គ្នា​ព្រួត​ចាប់​ប្រគល់​ឲ្យ​នគរបាល​រដ្ឋបាល​ទំនប់​ទឹក ​សួរនាំ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ បាន​ធ្វើ​សកម្មភាព​ចាក់​បុរស​ជាសន្តិសុខ​ម្នាក់​បំរុង​ប្លន់​យក​ទូរស័ព្ទ ​តែ​មិន​បាន​ស​ម្រ​ច នៅ​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣​ខែតុលា​ឆ្នាំ​២០២៦ នៅ​ក្រោយ​អតីត​ផ្សារ​ទំនើប​សុ​វ​ណ្ណា ផ្លូវ​១៩៩ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​សន្តិសុខ​ឯកជន​បានអោយ​ដឹង​ថា មុន​កើតហេតុ ​គាត់​​បាន​ដេក​ចុច​ទូរស័ព្ទ ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ បាន​មក​ធ្វើ​សកម្មភាព​យក​កាំបិត​ចាក់​ប្លន់​យក​ទូរស័ព្ទបាន​ហើយ ក៏​​នាំ​គ្នា​រត់គេច តែ​ពេល​នោះ ដោយសារ​តែ​​គាត់​រង​របួស​តិចតួច ក៍បាន​ដេញ​តាម​ជនសង្ស័យ ជាមួយ​ពលរដ្ឋ ទើប​ឃាត់​ខ្លួន​បានជនសង្ស័យ​ម្នាក់ និង​យក​ទូរស័ព្ទ​បាន​មក​វិញ​ ។

ក្រោយ​កើតហេតុ ជនសង្ស័យ​ និង​ជន​រង​គ្រោះ ​រួម​ទាំង​វត្ថុ​តាង ត្រូវបាន​​សមត្ថកិច្ច​មូលដ្ឋាន​​នាំ​យក​​ទៅ​​សាកសួរ​ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក ​ដើម្បី​អនុវត្ត​តាម​នី​តិ​វិធី​៕